ព័ត៌មានអន្តរជាតិ

លោក បៃដិន អនុម័តទឹកប្រាក់ចំនួន៥៦៧លានដុល្លារជំនួយដល់វិស័យយោធាសម្រាប់កោះតៃវ៉ាន់

afp

វ៉ាស៊ីនតោន៖ កាលពីថ្ងៃអាទិត្យ សេតវិមានបានឲ្យដឹងថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអនុម័តលើជំនួយផ្នែកការពារជាតិ ដែលមានទឹកប្រាក់ចំនួន៥៦៧លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ខណៈប្រទេសចិន បង្កើនសម្ពាធផ្នែកនយោបាយ និងយោធានៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯង។


ខណៈដែលសហរដ្ឋអាមេរិក មិនទទួលស្គាល់ជាផ្លូវការការទូតកោះតៃវ៉ាន់ វាគឺជាដៃគូដ៏សំខាន់របស់ក្រុងតៃប៉ិ និងជាអ្នកផ្តល់អាវុធដ៏សំខាន់ ដែលជាចំណុចនៃការព្រួយបារម្ភសម្រាប់ក្រុងប៉េកាំង ដែលបានអំពាវនាវជារឿយៗឱ្យក្រុងវ៉ាស៊ីនតោន បញ្ឈប់ការបំពាក់អាវុធដល់ដែនកោះមួយនេះ ដែលខ្លួនអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយចេញដោយសេតវិមានបានឲ្យដឹងថា លោក បៃដិន បានផ្ទេរតំណែងរដ្ឋមន្ត្រី “ដើម្បីដឹកនាំលើការដកប្រាក់ផ្ទាល់រហូតដល់៥៦៧លានដុល្លារអាមេរិក ។

នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា មិនបានផ្តល់ព័ត៌មានលម្អិត នៃកញ្ចប់ថវិកាដែលមានទំហំទឹកប្រាក់ជិត២ដងនៃជំនួយផ្នែកការពារជាតិចំនួន៣៤៥ លានដុល្លារអាមេរិក ដែលត្រូវបានអនុម័តកាលពីខែកក្កដាឆ្នាំមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top