ព័ត៌មានអន្តរជាតិ

Update: ថៃ៖ រថយន្តដឹកសិស្សដែលឆេះស្លាប់ មនុស្សទាំងសិស្ស និងគ្រូ ជាង២០នាក់ គឺប្រើហ្គាស ខណៈប៉ូលីសកំពុងស៊ើបអង្កេតផ្នែកសុវត្ថិភាព

afp

បរទេស៖ ប៉ូលិសថៃបានចាប់ខ្លួនអ្នកបើកបររថយន្តក្រុងដឹកសិស្សសាលាក្មេងៗ និងគ្រូបង្រៀន ដែលបានឆេះរថយន្តក្រុង និងសម្លាប់មនុស្ស ២៣នាក់នៅជាយក្រុងបាងកក ខណៈដែលក្រុមគ្រួសារបានមកដល់រដ្ឋធានីកាលពីថ្ងៃពុធដើម្បីជួយកំណត់អត្តសញ្ញាណមនុស្សជាទីស្រលាញ់របស់ពួកគេ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ឡានក្រុងដឹកគ្រូ ៦ នាក់ និងសិស្ស ៣៩ នាក់នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ បានកំពុងធ្វើដំណើរពីខេត្ត Uthai Thani ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ (១៨៦ ម៉ាយ) ភាគខាងជើងទីក្រុងបាងកក ដើម្បីធ្វើដំណើរទៅសាលារៀននៅខេត្តអាយុធ្យា និងខេត្ត Nonthaburi កាលពីថ្ងៃអង្គារ។ អគ្គីភ័យបានចាប់ផ្តើមខណៈពេលដែលរថយន្តក្រុងកំពុងស្ថិតនៅលើផ្លូវហាយវេភាគខាងជើងនៃរដ្ឋធានី ហើយបានភ្លើងបានឆេះរីករាលដាលយ៉ាងឆាប់រហ័ស ដូច្នេះមនុស្សជាច្រើននៅលើឡានក្រុងមិនអាចរត់គេចខ្លួនបាន។

លោក Trairong Phiwpan ប្រធានផ្នែកកោសល្យវិច្ច័យរបស់ប៉ូលីសបាននិយាយថា សាកសពចំនួន ២៣ នាក់ត្រូវបានយកចេញពីរថយន្តក្រុង។ ការងារសង្គ្រោះ និងការបញ្ជាក់ពីអ្នកស្លាប់សរុបត្រូវបានពន្យារពេលមុននេះ ដោយសាររថយន្តដែលឆេះ ដែលប្រើហ្គាសធម្មជាតិ នៅតែក្តៅខ្លាំងដែលមិនអាចចូលបានច្រើនម៉ោង។

អ្នកបើកបរដែលត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណឈ្មោះ Saman Chanput បានប្រគល់ខ្លួនឱ្យប៉ូលីសកាលពីល្ងាចថ្ងៃអង្គារប៉ុន្មានម៉ោងបន្ទាប់ពីអគ្គីភ័យកើតឡើង។ ប៉ូលិស​បាន​ចោទ​ប្រកាន់​ អ្នកបើកបរពី​បទ​បើកបរ​ដោយ​មិន​ប្រុងប្រយ័ត្ន​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​ ហើយមិន​ឈប់​ជួយ​អ្នក​ដទៃ និង​មិន​រាយការណ៍​ពី​គ្រោះថ្នាក់​នេះ​។

លោក Chayanont Meesati ស្នងការរងនគរបាលតំបន់ បានប្រាប់អ្នកយកព័ត៌មានថា អ្នកបើកបរបានប្រាប់អ្នកស៊ើបអង្កេតថា គាត់បើកបរជាធម្មតា រហូតរថយន្តក្រុងបែកកង់ខាងមុខខាងស្តាំ ហើយបុករថយន្តមួយគ្រឿងទៀត ហើយបុករបើករបាំងផ្លូវបេតុង បណ្តាលឱ្យមានផ្កាភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

លោក Chayanont បាននិយាយថា អ្នកបើកបររថយន្តបានរត់ទៅយកបំពង់ពន្លត់អគ្គីភ័យពីរថយន្តក្រុងមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរដូចគ្នា ប៉ុន្តែមិនអាចពន្លត់ភ្លើងបាន ហើយក្រោយមករត់គេចខ្លួនដោយសារតែការភ័យស្លន់ស្លោ។

ប៉ូលីសបាននិយាយថា ពួកគេក៏កំពុងស៊ើបអង្កេតថាតើក្រុមហ៊ុនរថយន្តក្រុងបានអនុវត្តតាមស្តង់ដារសុវត្ថិភាពទាំងអស់ ឬយ៉ាងណា។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Thai PBS ម្ចាស់ក្រុមហ៊ុនរថយន្តក្រុង Songwit Chinnaboot បាននិយាយថា រថយន្តក្រុងត្រូវបានត្រួតពិនិត្យសុវត្ថិភាពពីរដងក្នុងមួយឆ្នាំតាមតម្រូវការ ហើយថាស៊ីឡាំងហ្គាសបានឆ្លងកាត់ស្តង់ដារសុវត្ថិភាពត្រឹមត្រូវ។ លោក​ក៏​បាន​និយាយ​ថា លោក​នឹង​ផ្តល់​សំណង​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​តាម​ដែល​អាច​ធ្វើ​បាន៕

To Top