ព័ត៌មានអន្តរជាតិ

ត្រឹម​ ២៤ម៉ោង​ មានមនុស្សស្លាប់​ និងរបួសជាង​ ២០០នាក់​ កុនុងការវាយប្រហារតាម អាកាសរបស់អីស្រាអែល​ នៅលីបង់

xinhua

បេរូត៖​ ក្រសួង​សុខាភិបាល​លីបង់​បាន​ឧ្យដឹង​ថា មនុស្ស​សរុប ៩៥ នាក់​បាន​ស្លាប់ និង ១៧២ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ក្នុង​រយៈពេល ២៤ ម៉ោង​កន្លង​មក​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ លើ​តំបន់​ផ្សេងៗ​ក្នុង​ប្រទេស​លីបង់។

ក្រសួងបានរាយការណ៍ថា មនុស្ស ១៦នាក់បានស្លាប់ និង ៤៨នាក់បានរងរបួសនៅក្នុងស្រុក Baalbek-Hermel ខណៈដែល ១៦នាក់ផ្សេងទៀតបានស្លាប់ និង ៥៥នាក់ទៀតរងរបួសនៅក្នុងអភិបាលខេត្ត Nabatieh ។

បន្ថែមពីលើនេះ មនុស្សស្លាប់៤នាក់ និងរបួស៤នាក់ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងបេរូត​ រួមជាមួយនឹងអ្នកស្លាប់ចំនួន ៥២នាក់ និងរបួសចំនួន ៤៣នាក់ នៅក្នុងខេត្តភាគខាងត្បូង​ ខណ:តំបន់ Bekaa​ មនុស្ស ៧ នាក់ស្លាប់ និង ២២ នាក់រងរបួស។

តាំង​ពី​សប្តាហ៍​មុន​មក កងទ័ព​អ៊ីស្រាអែល​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ទូលំទូលាយ​លើ​ប្រទេស​លីបង់ ដែល​ជា​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ជាមួយ​ក្រុមហេសបូឡា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top