ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការធ្វើទំនើបកម្ម តាមបែបផែនចិន មានសមត្ថភាព នាំមកនូវឱកាសថ្មីៗ កាន់តែច្រើន ដល់ពិភពលោក

ក្នុងឱកាសខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ឥស្សរជនអន្តរជាតិ បាននាំគ្នាបញ្ចេញឧទានថា “ប្រទេសចិន បានដើរលើផ្លូវ នៃការធ្វើទំនើបកម្ម តាមបែបផែនចិន ដែលមិនធ្លាប់មានកាលពីមុន ។ “នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញ ដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេស ខ្លាំងក្លា និងការស្តារឡើងវិញដ៏មហិមា នៃប្រជាជាតិ ចិន តាមរយៈ ការធ្វើទំនើបកម្ម តាមបែបផែនចិន ។ អ្នកសង្កេតការណ៍អន្តរជាតិ សុទ្ធតែយកចិត្តទុកដាក់ថា ៖ តើប្រទេសចិន នឹងជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិន ដោយរបៀបណា? តើវានឹងផ្តល់ឱកាសថ្មីអ្វីខ្លះ ដល់ពិភពលោក? នៅថ្ងៃទី៣០ខែកញ្ញា សុន្ទរកថា គន្លឹះដែលលោក Xi Jinpingប្រធានរដ្ឋចិននៅថ្លែង ក្នុងពិធីបដិសណ្ឋារកិច្ច អបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ចម្លើយ។
“ចាំបាច់ត្រូវប្រកាន់ខ្ជាប់ នូវការដឹកនាំ របស់បក្សកុម្មុយនីស្តចិន” “ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវមាគ៌ា នៃសង្គមនិយមដែលប្រកប ដោយលក្ខណៈពិសេសចិន” “ចាំបាច់ត្រូវប្រកាន់ ខ្ជាប់នូវការតម្កល់ទុក ប្រជាជនជាចម្បង”និង “ចាំបាច់ត្រូវប្រកាន់ ខ្ជាប់នូវការដើរ តាមមាគ៌ា អភិវឌ្ឍន៍ប្រកប ដោយសន្តិភាព” ។ “ការចាំបាច់ត្រូវប្រកាន់ខ្ជាប់ ”ទាំងបួននេះគឺ ជាការបន្តនិង ផ្សព្វផ្សាយ ឱ្យទូលំទូលាយ នូវលក្ខណៈពិសេសចិន និងតម្រូវការពីឬសគល់ នៃការធ្វើទំនើបកម្ម តាមបែបផែនចិន ដែលលើកឡើង ដោយសមាជបក្សកុម្មុយនីស្តចិន លើកទី២០ វាមិនត្រឹមតែជាការបូក សរុបបទពិសោធន៍ កាលពីមុន ប៉ុណ្ណោះទេ ថែមទាំង ក៏ជាការណែនាំ ចំពោះការអភិវឌ្ឍនា ពេលអនាគតផងដែរ ដែលបានចង្អុល បង្ហាញ នូវទិសដៅយ៉ាង ច្បាស់ សម្រាប់ការជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិន ។

លោកGuterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ ធ្លាប់បានវាយតម្លៃថា ប្រទេសចិនបានក្លាយជា ” កម្លាំងដ៏សំខាន់ ដែលមិនអាចខ្វះបាន និងអាចជឿទុកចិត្ត បានក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍពិភពលោក” រួចហើយ។ ក្នុងរយៈពេល៧៥ឆ្នាំ កន្លងមកនេះ ការធ្វើទំនើបកម្មតាមបែបផែនចិន មិនត្រឹមតែបានជំរុញ ការអភិវឌ្ឍរបស់ប្រទេសចិន ប៉ុណ្ណោះទេ ថែមទាំងក៏បានរួមចំណែកជាវិជ្ជមាន ដល់ការអភិវឌ្ឍដោយសន្តិភាព នៃពិភពលោកនិងវឌ្ឍនភាព របស់មនុស្សជាតិផងដែរ ។

ពេលបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្ម រយៈពេលមួយសតវត្សរ៍កំពុងពន្លឿនការវិវឌ្ឍទៅមុខ ស្ថានការណ៍ភូមិសាស្ត្រ នយោបាយមានភាពតានតឹង ហើយការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ។ ទន្ទឹមនឹងនោះ បដិវត្តន៍បច្ចេកវិទ្យា និង នវានុវត្តន៍ឧស្សាហកម្មជុំថ្មីបាន និងកំពុងនាំមកនូវ ឱកាសអភិវឌ្ឍន៍ថ្មី ។ ពិភពលោកត្រូវការ បរិយាកាស ប្រកបដោយសន្តិភាព និងសុខសាន្តត្រាណ និងកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍរួម ។ ដោយឈរលើមូលដ្ឋាន នៃបទពិសោធន៍ដ៏ជោគជ័យកន្លងមក ការជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន នាពេលអនាគត នឹងមានសមត្ថភាពនាំមក នូវឱកាសថ្មីកាន់តែច្រើន ដល់ពិភពលោកទាំងមូល ។

ជាបឋម ឱកាសគឺ បានមក ពីទស្សនៈអំពី”សន្តិភាព” ។ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្ម ដែលដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ហើយការជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិននឹងជំរុញយ៉ាងខ្លាំង ដល់សន្តិភាពនិង ស្ថិរភាពពិភពលោក ។

ឱកាសក៏បានស្ថិតនៅត្រង់ថា ការធ្វើទំនើបកម្មតាមបែបផែនចិន នឹងជំរុញយ៉ាងខ្លាំង ដល់ការអភិវឌ្ឍរួម របស់បណ្តាប្រទេសនានា ។ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី២០ បានលើកឡើងថា ប្រទេសចិននឹងកែលម្អប្រព័ន្ធរបបនិង យន្តការបើកចំហ ចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់ និងកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ សង្គមនិយមកម្រិតខ្ពស់។

ក្នុងពេលជាមួយគ្នានេះ ការធ្វើទំនើបកម្មតាមបែបផែនចិន ក៏នឹង ជំរុញយ៉ាងខ្លាំង ដល់ការកែលម្អអភិបាល កិច្ចសកលផងដែរ ។ ប្រឈមមុខនឹងវិបត្តិសកល ជាច្រើនដូចជាអតុល្យភាពនៃការអភិវឌ្ឍសកល ការរីករាលដាល នៃអនុត្តរភាពដោយឯកតោភាគី និងបញ្ហាប្រឈមខាងអេកូឡូស៊ីមានភាព កាន់តែធ្ងន់ធ្ងរជាដើម ប្រទេសចិនសម្គាល់ ឃើញជានិច្ចថា កិច្ចការលើផ្ទៃអន្តរជាតិ គួរត្រូវដោះស្រាយដោយអ្នកទាំងអស់ គ្នាតាមរយៈការពិគ្រោះពិភាក្សា ហើយអភិបាលកិច្ចសកលគួរអនុវត្ត” ពហុភាគីនិយមដ៏ពិតប្រាកដ” ។

ឆ្លងកាត់រយៈពេល៧៥ឆ្នាំ ពេលវេលានឹងបន្តបញ្ជាក់ទៀតថា អ្វីដែលប្រទេសចិន ស្វែងរកនោះ មិនមែនជាការធ្វើទំនើបកម្ម ដែលយកសុខតែខ្លួនឯងនោះទេ ចិនរីករាយរួមជាមួយ បណ្តាប្រទេសនានា ដើម្បីសម្រេចបាននូវ ការធ្វើទំនើបកម្ម ពិភពលោក ដែលទទួលការអភិវឌ្ឍប្រកប ដោយសន្តិភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក និងវិបុលភាពរួម៕

To Top