ព័ត៌មានអន្តរជាតិ

តម្លៃមាសនៅវៀតណាម បន្តកើនឡើងដល់ ៨៣,២ លានដុង ស្មើនឹង ៣.៣៦១,៦១ដុល្លារអាមេរិក ក្នុងមួយ tael

AFP

បរទេស៖ តម្លៃមាសរបស់ក្រុមហ៊ុន Saigon Jewelry បានកើនឡើង ០,២៤ភាគរយ នៅព្រឹកថ្ងៃសុក្រ ដល់ ៨៣,២ លានដុង ស្មើនឹង ៣.៣៦១,៦១ដុល្លារអាមេរិក ក្នុងមួយ tael (ទម្ងន់មាសនៅចិន) ខណៈដែលតម្លៃមាសដុំពិភពលោកកើនឡើង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្លៃដុំមាសរក្សាស្ថិរភាពនៅតម្លៃ ៨៤ លានដុងក្នុងមួយ tael។ ១ tael ស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន។

នៅទូទាំងពិភពលោក តម្លៃមាសបានកើនឡើងនៅថ្ងៃសុក្រនេះ ដែលត្រូវបានគាំទ្រដោយតម្រូវការ សុវត្ថិភាពដែលកើតឡើងពីជម្លោះនៅមជ្ឈិមបូព៌ា ខណៈពេលដែលការយកចិត្តទុកដាក់ បានផ្លាស់ប្តូរឆ្ពោះទៅរករបាយការណ៍ បញ្ជីប្រាក់ខែរបស់សហរដ្ឋអាមេរិក ដើម្បីវាស់ស្ទង់គន្លងនៃផ្លូវគោលនយោបាយ របស់ធនាគារកណ្តាល។ នេះបើតាមសារព័ត៌មាន Reuters បានរាយការណ៍។

តម្លៃមាសបច្ចុប្បន្នបានកើនឡើង ០,៣ភាគរយ គឺ ២.៦៦២,៥០ដុល្លារ ក្នុងមួយអោន បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ គឺ ២.៦៨៥,៤២ដុល្លារ កាលពីថ្ងៃទី ២៦ ខែកញ្ញា។ ចំណែកតម្លៃរបស់មាសដុំបានកើនឡើង ០,២ សម្រាប់សប្តាហ៍។

មាសនាពេលអនាគតរបស់ សហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ ០,១ភាគរយ ដល់ ២.៦៨២,១០ ដុល្លារ។ ប្រាក់ដុល្លារបានធ្លាក់ចុះ ០,១ភាគរយ ដោយទាញត្រឡប់មកវិញពី កម្រិតខ្ពស់ជាងមួយខែ ធ្វើឱ្យដុំមាសដែលមានតម្លៃថ្លៃដើមតិចជាង សម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។

លោក Ajay Kedia នាយកក្រុមហ៊ុន Kedia Commodities ទីក្រុង Mumbai បាននិយាយថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជាពិសេសទាក់ទងនឹងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងគាំទ្រដល់តម្លៃមាស ហើយប្រសិនបើហានិភ័យទាំងនេះធ្លាក់ចុះ តម្លៃទំនងជានៅតែស្ថិតនៅជិតកម្រិតកំណត់ត្រា។

មាសត្រូវបានចាត់ទុកថា ជាការវិនិយោគប្រកបដោយសុវត្ថិភាព ក្នុងអំឡុងពេលនៃភាពមិនច្បាស់លាស់ ផ្នែកនយោបាយ និងហិរញ្ញវត្ថុ ហើយអភិវឌ្ឍន៍នៅក្នុងបរិយាកាស ដែលមានអត្រាទាប ៕

ប្រែសម្រួលៈ ណៃ តុលា

To Top