ព័ត៌មានអន្តរជាតិ

អាមេរិក បើកទ្វារ​ឲ្យ​អ៊ីស្រាអែល​ វាយប្រហារ​តំបន់​ ស្តុក​ប្រេង​របស់​អ៊ីរ៉ង់

Xinhua

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែកំពុងពិភាក្សា ជាមួយអ៊ីស្រាអែល អំពីវិធីដែលប្រទេសក្រោយ នឹងសងសឹកប្រឆាំងនឹង ការវាយប្រហារដោយមីស៊ីលពីប្រទេសអ៊ីរ៉ង់។

ការឡើងជិះយន្តហោះ Marine One ដើម្បីទស្សនាតំបន់ ដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ Helene នៅរដ្ឋ Florida និង Georgia ភាគខាងត្បូង លោកប្រធានាធិបតី បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមាន South Lawn ថាសហរដ្ឋអាមេរិក នឹងណែនាំ អ៊ីស្រាអែលអំពីអ្វី ដែលជាពិសេសការសង សឹកនឹងកើតឡើង ។

នៅក្នុងរបាយការណ៍ កាលពីថ្ងៃពុធបានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល ដែលបានឲ្យដឹងថាអ៊ីស្រាអែលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើម “ការសងសឹកយ៉ាងសំខាន់” ប្រឆាំងនឹងអ៊ីរ៉ង់ នៅប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយនឹងគោលដៅ ដែលអាចមានរួមទាំង កន្លែងផលិតប្រេង របស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ។

របាយការណ៍បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ ដែលអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល ម្តងទៀត “ជម្រើសទាំងអស់ នឹងស្ថិតនៅលើតុ” សម្រាប់អ៊ីស្រាអែល ពិចារណា រួមទាំងការវាយប្រហារលើទីតាំង នុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top