ព័ត៌មានអន្តរជាតិ

អឺរ៉ុប កំពុងធ្វើដំណើរឆ្ពោះ ទៅមុខប្រឈមមុខ នឹងសង្គ្រាមពាណិជ្ជកម្ម ជាមួយនឹងក្រុងប៉េកាំង

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTការសម្រេចចិត្ត របស់គណៈកម្មការអឺរ៉ុប ក្នុងការយកពន្ធលើរថយន្តអគ្គិសនី ពីប្រទេសចិនបានទទួលការគាំទ្រដ៏សំខាន់ ពីសំណាក់សមាជិក សហភាពអឺរ៉ុប ។

យ៉ាង​ណា​មិញ អ្នក​រិះគន់​វិធានការ​នេះ​បាន​ព្រមាន​សហភាព​អឺរ៉ុប គួរតែធ្វើការ​ប្រឆាំង​នឹង ការ​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​មហាអំណាច​អាស៊ីមួយនេះ។

សេចក្តី​ថ្លែង​ការណ៍​បាន​ចេញ​ផ្សាយ ​កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា សេចក្តី​សម្រេច​នេះ​កំណត់​ពី​ជំហាន​មួយ​ទៀត ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​នៃ​ការ​ស៊ើប​អង្កេត​ប្រឆាំង​នឹង​ការ​ឧបត្ថម្ភធន​របស់ EC លើ​រថយន្ត​អគ្គិសនី​ផលិត​នៅ​ប្រទេស​ចិន ដែល​ក្រុង​ប្រ៊ូសែល​បាន​ចាប់​ផ្តើម​ក្នុង​ខែ​តុលា ឆ្នាំ​២០២៣។

ពន្ធនាំចូលថ្មីនេះមានចាប់ពី៧,៨ភាគរយ សម្រាប់ក្រុមហ៊ុនបរទេសដូចជា Tesla ដែលផលិតរថយន្តរបស់ពួកគេក្នុង បណ្តាប្រទេសអាស៊ី រហូតដល់៣៥,៣ភាគរយសម្រាប់ ក្រុមហ៊ុនចិនដែលរាយការណ៍ថា មិនបានសហការជាមួយនឹងការស៊ើបអង្កេត។

យ៉ាងណាក្តីគណៈកម្មការអឺរ៉ុប មិនគួរបង្កសង្គ្រាម ពាណិជ្ជកម្ម ជាមួយចិន ទេ។ យើងត្រូវការដំណោះស្រាយ ចរចានេះបើយោងតាម ការលើកឡើងរបស់ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ Christian Lindner ដែលបានសរសេរនៅ លើបណ្តាញសង្គមX។

ក្នុងនោះផងដែរនាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban ក៏បានចេញមកព្រមានមុនពេលបោះឆ្នោតថា EU កំពុងត្រូវបានដឹកនាំសម្រាប់ឆ្ពោះទៅរកសង្រ្គាម ត្រជាក់សេដ្ឋកិច្ច ជាមួយប្រទេសចិន៕

ប្រែសម្រួល៖ស៊ុនលី

To Top