ព័ត៌មានអន្តរជាតិ

អង់គ្លេសបដិសេធ ការស្នើសុំរបស់លោក Macron ដើម្បីបញ្ចប់ការផ្គត់ផ្គង់ អាវុធឲ្យអ៊ីស្រាអែល

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ អង់គ្លេសលោក John Healey កាលពីថ្ងៃចន្ទបានច្រានចោល ការអំពាវនាវ របស់ប្រធានាធិបតី បារាំង Emmanuel Macron ឱ្យបញ្ឈប់ការផ្តល់អាវុធ ដល់អ៊ីស្រាអែល ។

នៅក្នុងបទសម្ភាសន៍មួយជា មួយក្រុមអ្នកយកព័ត៌មាន របស់ Sky News លោក Healey បានផ្តល់សញ្ញាថា ចក្រភពអង់គ្លេស នឹងមិនគាំទ្រគំនិត ផ្តួចផ្តើមរបស់ Macron ទេព្រោះប្រទេសទាំងពីរមានប្រព័ន្ធផ្សេងគ្នា សម្រាប់ការផ្គត់ផ្គង់អាវុធ។

គេបានដឹងថាសប្តាហ៍នេះ គឺជាគម្រប់ខួបមួយឆ្នាំចាប់ តាំងពីការវាយប្រហារ របស់ពួកហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល ដែលនាំទៅដល់ប្រតិបត្តិការយោធាចុងក្រោយនៅតំបន់ ហ្គាហ្សាមកទល់បច្ចុប្បន្ននេះ។

ប្រតិបត្តិការ​នេះ​ បាន​បង្កើន​ភាព​តាន តឹង​រវាង​អ៊ីស្រាអែល និង​ប្រទេស​មូស្លីម ​ជិត​ខាង​ដែល​មាន​ភាគី​ខាង​ប៉ាឡេស្ទីនជាដើ មហើយ កាលពីដើមខែនេះ ទន្ទឹមនឹងនោះ អ៊ីស្រាអែល បានបើកប្រតិបត្តិការ ជើងគោកនៅលីបង់ ស្របពេលដែលអ៊ីរ៉ង់ វាយប្រហាររដ្ឋជ្វីហ្វនេះមកវិញ តាមរយៈការវាយប្រហារដោយមីស៊ីល ជាច្រើនរយគ្រាប់។

គួរឲ្យដឹងដែរថានៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយ បារាំងដែលបានចាក់ផ្សាយ កាលពីថ្ងៃសៅរ៍ លោក Macron បាននិយាយថា បណ្តាប្រទេស លោកខាងលិចគួរតែ បញ្ឈប់ការផ្តល់អាវុធ ដល់អ៊ីស្រាអែល ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ដំណោះស្រាយ នយោបាយប៉ុណ្ណោះគួរតែត្រូវបានធ្វើឡើង ចំពោះវិបត្តិនៅមជ្ឈិមបូព៌ា និងព្រមានថា ប្រទេសលីបង់អាចប្រែ ទៅជាមានស្ថានភាពដូចនៅ ហ្គាហ្សាដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top