ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចរបស់អាល្លឺម៉ង់ នឹងធ្លាក់ចុះមកត្រឹម​ ០,២ភាគរយ​ នៅឆ្នាំ២០២៤ ដោយសារកត្ដាធំៗចំនួន៣

Xinhua

ប៊ែរឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវបានកំណត់ដើម្បីបន្ទាបការ ព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួន ហើយរំពឹងថាវានឹងចុះបន្ថែមទៀត ខណៈដែលទិន្នន័យថ្មីៗនេះចង្អុល ទៅការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលបានពន្យារពេលកន្លងមក។

ក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុនឹង កែប្រែការព្យាករណ៍កំណើនរបស់ខ្លួនឡើងវិញ ហើយរំពឹងថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ០,២ភាគរយ ធ្លាក់ចុះពីការព្យាករណ៍ពីមុនរបស់ខ្លួន ដែលមានកំណើន ០,៣ភាគរយ នេះបើយោងតាមកាសែត នាំមុខគេរបស់អាល្លឺម៉ង់ Sueddeutsche Zeitung បានរាយការណ៍កាលពីថ្ងៃអាទិត្យ។

របាយ​ការណ៍​នេះ​ បាន​ចាត់​ទុក​ការ​ស្ទុះ​ងើប​ឡើង​វិញ ​យឺត​ដោយសារ​ការ​ធ្លាក់​ចុះ​ នៃ​សកម្មភាព​ឧស្សាហកម្ម ការ​នាំ​ចេញ​ខ្សោយ និង​តម្លៃ​ថាមពល​ខ្ពស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេដ្ឋកិច្ចអាល្លឺម៉ង់ បានធ្លាក់ចុះ ០,១ភាគរយនៅក្នុងត្រីមាសទី២ ក្នុងឆ្នាំនេះ បន្ទាប់ពីការកើនឡើង ០,២ភាគរយនៅក្នុងត្រីមាសទីមួយ។  វាត្រូវបានគេប៉ាន់ស្មានពីមុនថា សន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ច អាចកើនឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។

ការប៉ាន់ប្រមាណបានបរាជ័យ ក្នុងការក្លាយជាការពិត បើយោងតាមរបាយការណ៍ប្រចាំខែអំពីសេដ្ឋកិច្ច ដែលចេញផ្សាយដោយ ធនាគារកណ្តាលអាល្លឺម៉ង់ Bundesbank កាលពីខែមុន។

ធនាគារកណ្តាលបានព្រមានពីការជាប់គាំង ឬការធ្លាក់ចុះនៃផលិតផល ក្នុងស្រុកសរុបពិតនៅក្នុងត្រីមាសទីបី។ ប្រភពបានបញ្ជាក់ថា “សេដ្ឋកិច្ចអាល្លឺម៉ង់ នឹងបន្តចុះខ្សោយ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top