ថ្ងៃទី៩ ខែតុលា សកម្មភាពប្រព័ន្ធផ្សព្វផ្សាយចម្រុះ ទ្រង់ទ្រាយធំក្រោមប្រធានបទ “ឆ្លងកាត់ភ្នំនិងសមុទ្រ ផ្កា Galsang រីក ៖ ជិះឡាន bus ទស្សនា ប្រទេសចិន ដំណើរទៅកាន់តំបន់ Xizang នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាប់ដំណើរ ការនៅទីក្រុងប៉េកាំង ។ លោកShen Haixiong អនុរដ្ឋមន្រ្តី ក្រសួងឃោសនាការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញ ចូលរួម សកម្មភាពលើកនេះ ។
សកម្មភាពនេះធ្វើឡើង ក្នុងគោលបំណងទៅស្វែងយល់ ពីភូមិភាគស្វយ័ត Xizang បន្ថែមទៀត ហើយឃោសនាពីតំបន់Xizang ដោយរួមបញ្ជូលមនសីការ កសាងសហគមន៍ ប្រជាជាតិចិន ទៅក្នុងដំណើរ ការផ្សព្វផ្សាយទាំងមូល ដើម្បីផ្សព្វផ្សាយ ឱ្យបានល្អនូវរឿងរ៉ាវ របស់ Xizang ដែលប្រកបដោយសាមគ្គីភាព ជីវភាពធូរធារ អរិយធម៌ និងអេកូឡូស៊ីក្នុងយុគសម័យថ្មី ៕

