ព័ត៌មានអន្តរជាតិ

សមាជិករបស់អង្គការណាតូ ព្រមានអំពីការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី៣ ប្រសិនបើអ៊ុយក្រែន អាចចូលរួមប្លូកជាផ្លូវការ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានព្រមានថា ការចូលប្រទេសអ៊ុយក្រែន ទៅក្នុងអង្គការណាតូ NATO នឹងនាំឱ្យមានសង្គ្រាមលោកលើកទី៣ ផ្ទុះឡើងជាមិនខាន ។

ប្រទេសស្លូវ៉ាគី ដែលជាសមាជិករួម នៃប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា គឺជាអ្នកប្តេជ្ញាចិត្តខ្លាំងជាងគេថា នឹងដាក់បេក្ខភាពរបស់ទីក្រុងគៀវ ឲ្យចូលរួមជាមួយនឹងប្លុកយោធានេះ ជុំវិញការភ័យខ្លាចនៃជម្លោះជាមួយរុស្ស៊ី។

ថ្លែងនៅឯវេទិកាឧស្ម័នអន្តរជាតិនាទីក្រុង St. Petersburg ប្រទេសរុស្សីកាលពីថ្ងៃព្រហស្បតិ៍ លោក Szijjarto បាននិយាយថា អ៊ុយក្រែនកំពុងមានសង្រ្គាម ជាមួយរុស្ស៊ីដោយសារគោលជំហរ របស់អង្គការណាតូហើយ ប្រសិនបើអ៊ុយក្រែនត្រូវបានគេដាក់បញ្ចូល ទៅក្នុងសម្ព័ន្ធភាពក្នុងកាលៈទេសៈបច្ចុប្បន្ន នោះវានឹងមានន័យថាការចាប់ផ្តើម នៃសង្គ្រាមលោកលើកទី៣។

គួរឲ្យដឹងដែរថាអ្នកការទូតហុងគ្រី បានសង្កត់ធ្ងន់ទៀតថា យើងតែងតែឈរប្រឆាំងនឹង ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។

នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico បានធ្វើការកត់សម្គាល់ស្រដៀងគ្នា កាលពីសប្តាហ៍មុនដោយទទូចថា រដ្ឋាភិបាលរបស់លោកនឹង មិនយល់ព្រមចំពោះសមាជិកភាព របស់អ៊ុយក្រែននៅក្នុងអង្គការណាតូទេ ដោយសារតែការគំរាមកំហែងនៃសង្រ្គាមពិភពលោក ដែលនឹងអាចកើតមានឡើងក្នុងពេលណាមួយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top