ព័ត៌មានអន្តរជាតិ

ចិន បាញ់បង្ហោះផ្កាយរណប សេវាអ៊ីនធើរណេតលំដាប់ខ្ពស់លើកទី៣ របស់ខ្លួនទៅកាន់ទីលំហ

Xinhua

ស៊ីចាង៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានបញ្ជូនផ្កាយរណបសេវាអ៊ីនធើរណេត លំដាប់ខ្ពស់ថ្មីមួយទៅកាន់លំហអាកាស ដោយបានបាញ់ចេញពី មជ្ឈមណ្ឌលបង្ហោះផ្កាយរណប ស៊ីចាង នៅខេត្តស៊ីឈួន ភាគនិរតីរបស់ប្រទេសចិន ។

ផ្កាយរណបនេះ ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ៩និង៥០នាទីយប់ ម៉ោងនៅក្រុងប៉េកាំង ដោយប្រើគ្រាប់រ៉ុក្កែតប្រភេទ Long March-3B ហើយក្រោយមកវា បានចូលទៅក្នុងគន្លងដែលបានកំណត់ជាមុន ។ ផ្កាយរណបនេះ គឺជាសមាជិកទី៣ នៃក្រុមផ្កាយរណបគន្លងខ្ពស់ ដែលបញ្ជូនអ៊ីនធើរណេត ។

មជ្ឈមណ្ឌលបាញ់បង្ហោះបានឲ្យដឹងថា ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី៥៣៨ ដែលប្រើប្រាស់គ្រាប់រ៉ុក្កែតប្រភេទ Long March ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top