ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ថ្លែងអំពីស្ថានការណ៍ នៅឧបទ្វីបកូរ៉េ ៖ ភារកិច្ចជាបន្ទាន់ នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទ កាន់តែស្រួចស្រាល់ ថែមទៀត

នៅថ្ងៃទី ១៥ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួង ការបរទេសចិន បានរៀបចំធ្វើសន្និសីទ សារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មាន បានសួរសំណួរអំពីស្ថានការណ៍ នៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន ។

លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាអ្នកជិតខាងនៃឧបទ្វីបកូរ៉េ ប្រទេសចិនបានយកចិត្តទុកដាក់ ចំពោះដំណើរវិវឌ្ឍ នៃស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងនិន្នាការវិវឌ្ឍ នៃទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ភាពតានតឹង នៃស្ថានការណ៍នៅឧបទ្វីបកូរ៉េ មិនសមស្របនឹង ផលប្រយោជន៍រួម របស់បណ្តាភាគីនានានោះទេ ហើយភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទ កាន់តែស្រួចស្រាល់ថែមទៀត ។ ប្រទេសចិន ខិតខំប្រឹងប្រែង ក្នុងការគាំពារសន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េជាប់រហូតមក គោលជំហររបស់ចិនស្តីពីការជំរុញ ឱ្យមានដំណោះស្រាយ បញ្ហា ឧបទ្វីបកូរ៉េតាមវិធីនយោបាយ គឺមិនកែប្រែទេ យើងក៏រំពឹងទុកថា បណ្តាភាគីនានា នឹងរួមគ្នាធ្វើកិច្ចខិតខំប្រឹង ប្រែងក្នុងរឿងនេះ ៕

To Top