បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា តាមតួលេខដោយទីភ្នាក់ងារ ការពារជនស៊ីវិល របស់ប្រទេសលីបង់ បាននិយាយថា អ្នកឆ្លើយតបដំបូងបានរកឃើញ សាកសពមនុស្ស៣០នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល លើអគារស្នាក់នៅមួយកន្លែង នៅភាគខាងត្បូង នៃទីក្រុងបេរូត ប្រទេសលីបង់។
ការវាយប្រហារ កាលពីល្ងាចថ្ងៃអង្គារ បានបំផ្លាញផ្នែកម្ខាង នៃអគារមួយកន្លែង ដែលមានកំពស់៤ជាន់ ដែលត្រូវបានគេរាយការណ៍ថា ជាលំនៅឋាន របស់ប្រជាជន ដែលផ្លាស់ទីលំនៅ នៅក្នុងទីក្រុងឆ្នេរសមុទ្រ Barja ដែលជាមូស្លីមស៊ុននី ភាគច្រើន ហើយវាបានថែម ឆាបឆេះផងដែរ។
ដោយឡែកបើយោងតាមការអះអាង ដោយយោធាអ៊ីស្រាអែល ហៅកាត់ថា IDF បាននិយាយថា ខ្លួនបានវាយប្រហារលើទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម ដែលជាកម្មសិទ្ធិរ បស់ក្រុមប្រដាប់អាវុធស៊ីអ៊ីត Hezbollahដែលមនុស្ស ៤០នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហាររបស់អ៊ីស្រាអែល។
គួរឲ្យដឹងដែរថា មន្ត្រីយោធាអ៊ីស្រាអែលម្នាក់បាននិយាយថា ការវាយប្រហាររបស់ខ្លួននៅក្នុងតំបន់ Baalbek បានកំណត់គោលដៅលើប្រតិបត្តិករ Hezbollah។ក្រុមគ្រូពេទ្យបាននិយាយថា ទន្ទឹមនឹងនេះ គ្រាប់រ៉ុក្កែតដែលបាញ់ដោយយុទ្ធជន Hezbollah មកពីប្រទេសលីបង់ បានសម្លាប់ ជនជាតិអ៊ីស្រាអែលម្នាក់ នៅជិតទីក្រុង Kibbutz នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
