ព័ត៌មានអន្តរជាតិ

អាមេរិក បាត់បង់ការងារ ជាង៧សែន ក្នុងខែមីនា និកម្មភាព កើនដល់ ៤,៤ភាគរយ

បរទេស៖នៅក្នុងរបាយការណ៍ប្រចាំខែ ក្រសួងការពារសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបាត់បង់ការងារ ជាង៧សែនការងារ នៅក្នុងអំឡុងខែមីនា និងបានបញ្ចប់នូវរីកចម្រើនលូតលាស់ជាច្រើន ទសវត្សនៃកំណើនការងារ។ 

តាមសេចក្តីរាយការណ៍ ក្រសួងការងារសហរដ្ឋអាមេរិក បានធ្វើការបូកសរុបការបាត់បង់ការងារក្នុងខែមីនាថា មានចំនួន៧០១.០០០ និងបាននិយាយថា អត្រានិកម្មភាព បានកើនឡើងស្ទើរតែដល់ចំណុចដ៏ទាបបំផុត ក្នុងប្រវត្តិសាស្ត្រ គឺមានចំនួនដល់ទៅ៤,៤ភាគរយ។ 

របាយការណ៍បាននិយាយថា ការធ្លាក់ចុះការងារដ៏ខ្លាំងបំផុត ត្រូវបានគេរាយការណ៍ នៅក្នុងវិស័យឧស្សាហកម្មផ្នែកកំសាន្ត ដែលបានបាត់បង់ការងារជិត៤៦០.០០០ការងារ សម្រាប់ខែមីនា ហើយការបាត់បង់ទាំងនោះ គឺបានកើតមានជាចម្បង នៅក្នុងបារនិងភោជនីយដ្ឋាន បង្ខំឲ្យបិទក្រោមកំហឹងសុខាភិបាល ដែលបានដាក់នៅទូទាំងប្រទេស៕ ប្រែសម្រួល៖ប៉ាង កុង 

To Top