ព័ត៌មានជាតិ

អគារសិក្សា០១ ខ្នងមាន០៦បន្ទប់ ស្ថិតក្នុងវិទ្យាល័យ ប្រាសាទបល្ល័ង្ល ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ!

កំពង់ធំ: អគារសិក្សាមួយខ្នង មាន៦បន្ទប់ ដែលជាអំណោយរបស់ លោក យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា និង ធនាគារKB ប្រាសាក់ ស្ថិតនៅសាលាវិទ្យាល័យប្រាសាទបល្ល័ង្ក ស្ថិតក្នុងឃុំសាលាវិស័យ  ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានមានប្រសាសន៍ស្វាគមន៍ជូនគណៈអធិបតី និងលើកឡើងថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ក្នុងការកសាង ធនធានមនុស្សជាសំខាន់ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តរភាព នឹងចីរភាព ដែលពោរពេញទៅដោយ សមត្ថភាព និងគុណភាព ដែលប្រទេសជាតិកំពុងតែអនុវត្តជា បន្តបន្ទាប់ ដើម្បីស្របតាម យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ។

ថ្លែងក្នុងឱកាសនោះ លោក យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៌ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើន ហើយជាពិសេសត្រូវជៀស ឲ្យឆ្ងាយពីគ្រឿងញៀន គ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ ៕ ដោយសំនៀង

To Top