ព័ត៌មានជាតិ

ទូតចិន ប្រចាំកម្ពុជា រៀបចំទិវា បើកឲ្យនិស្សិតកម្ពុជា ចំនួន ១០០០នាក់ ចូលទស្សនា ក្នុងបរិវាណស្ថានទូត

ភ្នំពេញ ៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំទិវា បើកឲ្យនិស្សិតកម្ពុជា ជាងច្រើននាក់ចូលទស្សនា ក្នុងបរិវាណស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៦ នៃការបង្កើតទំនាក់ ទំនងការទូតរវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសទិវាបើកឲ្យ ចូលទស្សនាក្នុងបរិវាណស្ថាន ទូតសាធារណរដ្ឋប្រជាមានិតចិន ជូននិស្សិតកម្ពុជាជាង ១០០០ នាក់ មកពីសាកលវិទ្យាល័យល្បីៗចំនួន ៦ ដូចជា សកលវិទ្យាល័យ អាស៊ីអឺរ៉ុប លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានចែករម្លែកពីទំនាក់ ទំនងការទូតរវាង សាធារណរដ្ឋប្រជាមានិតចិន និង ព្រះរាជាណាចក្រកម្ពុជាផងដែរ ។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រោយពីបានស្តាប់ការចែករម្លែករបស់និស្សិតកម្ពុជា ២ នាក់របស់ប្រទេសចិន លើវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា ហើយអ្វីដែលលោកចង់ ចែករម្លែកនៅថ្ងៃនេះ អំពីប្រទេសចិនយើង ជាប្រទេស ដែលស្រលាញ់សន្តិភាព ៕

To Top