ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ដើរតួធ្វើជាបុគ្គលិក មណ្ឌលសុខភាពម្នាក់

ភ្នំពេញ ៖ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដើរតួសម្តែងធ្វើជាបុគ្គលិក មណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់ នៅមណ្ឌលសុខភាពសៀមរាប ដោយឥតគ្រោងទុក នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

គោលបំណងនៃការដើរ តួជាបុគ្គលិកសុខាភិបាល របស់លោកសាស្ត្រាចារ្យ រដ្ឋមន្រ្តីនេះ ដើម្បីសង្កេតដំណើរ ការមកទទួលសេវា របស់អ្នកជំងឺ និង សមត្ថភាពមន្រ្តីសុខាភិបាល , ចូលរួមពិនិត្យព្យាបាល ដោយប្រឡូកជាក់ស្តែង ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ , ពិនិត្យផ្នែកសំខាន់ៗ ដូចជាឱសថស្ថាន កន្លែងចាក់វ៉ាក់សាំង ផ្នែកសម្រាល និងរោគស្រ្តី , ចូលរួមផ្តល់យោបល់ ក្នុងវគ្គបណ្តុះបណ្តាលលើកកំពស់សមត្ថភាព បុគ្គលិកសុខាភិបាលទាំង ៣២ឃុំសង្កាត់ នៃការិយាល័យ សុខាភិបាល ស្រុកប្រតិបត្តិសៀមរាប , ផ្តល់ចំណាត់ថ្នាក់មណ្ឌល សុខភាពសៀមរាប ជាគំរូក្នុងការរក្សា អនាម័យល្អ និងសេវាសមរម្យ , កោតសរសើរដល់មន្រ្តីសុខាភិបាល ប្រកបដោយសមត្ថភាព និងការប្តេជ្ញាចិត្ត ៕

To Top