បរទេស ៖ ក្រុមពាណិជ្ជករកំពុងបង្ហាញ សុទិដ្ឋិនិយមថា រូបិយវត្ថុឌីជីថល Bitcoin អាចកើនឡើងដល់ជិតទ្វេដង នៃតម្លៃបច្ចុប្បន្ន ៩៨.០០០ដុល្លារ គឺដល់ទៅ ១៨០.០០០ដុល្លារ ប្រសិនបើធនាគារកណ្តាលអាមេរិក Federal Reserve បន្តកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក នៅឆ្នាំក្រោយ ហើយតម្រូវការពីវិនិយោគិនស្ថាប័នកើនឡើងខ្លាំង។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្លៃនៃរូបិយប័ណ្ណគ្រីបតូដ៏ពេញនិយមបំផុត របស់ពិភពលោក Bitcoin បានឡើងដល់កម្រិត ខ្ពស់បំផុតគឺ ៩៨.០០០ដុល្លារ នៅថ្ងៃទី ២១ ខែវិច្ឆិកា ដោយសន្មតថាមានសុទិដ្ឋិនិយមទាក់ទងនឹងការគាំទ្ររបស់លោក Donald Trump សម្រាប់ការផ្សព្វផ្សាយគ្រីបតូ ដែលបង្ហាញពីការរីកចំរើនសម្រាប់ឧស្សាហកម្មនេះ ខណៈដែលសហរដ្ឋអាមេរិក បានឈានទៅរកបទប្បញ្ញត្តិមិត្តភាពជំនួសឱ្យការបង្ក្រាប។
ក្រុមអន្តរកាលរបស់លោក Trump បានចាប់ផ្តើមធ្វើការពិភាក្សាលើថា តើត្រូវបង្កើតតំណែងនៅសេតវិមាន ដែលឧទ្ទិសដល់គោលនយោបាយ ទ្រព្យសម្បត្តិឌីជីថល។
លោក Peerapat Hankongkaew ប្រធានផ្នែកវិនិយោគនៃ Cryptomind Advisory បាននិយាយថា វានឹងមិនគួរឱ្យភ្ញាក់ផ្អើលទេប្រសិនបើតម្លៃ Bitcoin ឡើងដល់ ១០០.០០០ដុល្លារ ក្នុងពេលឆាប់ៗនេះ ប្រសិនបើកត្តាគាំទ្រដល់ទំនុកចិត្តទីផ្សារ ដូចជាអត្រាការប្រាក់ទាប។
Cryptomind ជាសេវាហិរញ្ញវត្ថុ ដែលជាទីប្រឹក្សាទ្រព្យសកម្មឌីជីថលដែលមានមូលដ្ឋាន នៅទីក្រុងបាងកក បានព្យាករណ៍ចាប់ តាំងពីដើមឆ្នាំ២០២៤ថា ប្រសិនបើអត្រាការប្រាក់ធ្លាក់ចុះ នោះទុននឹងហូរចូលទៅក្នុងទ្រព្យសកម្ម ដែលមានហានិភ័យដោយសារតែការកើន ឡើងសាច់ប្រាក់ក្នុងប្រព័ន្ធ ៕
ប្រែសម្រួលៈ ណៃ តុលា