ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ច្រានចោលគំនិត បោះបង់ទឹកដី ជាថ្នូរនឹងការចូល ជាសមាជិកអង្គការ ណាតូ

RT News

បរទេស៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែននឹងមិនបោះបង់ការ ទាមទាររបស់ខ្លួន ចំពោះទឹកដីរុស្ស៊ីដែលជាកម្មសិទ្ធិ របស់ទីក្រុង មុនឆ្នាំ ២០១៤ ជាលក្ខខណ្ឌជាមុន សម្រាប់ការចូលរួម ជាមួយអង្គការណាតូនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុបថ្មីលោក Antonio Costa កាលពីថ្ងៃអាទិត្យ លោក Zelensky បានរំលឹកឡើងវិញថា ក្រុងកៀវនឹង “មិនទទួលស្គាល់ការកាន់កាប់ទឹកដីរបស់យើងដោយស្របច្បាប់” ដោយរុស្ស៊ីនោះទេ។ លោកកំពុងសំដៅទៅលើតំបន់ Crimea, Donetsk, Lugansk, Kherson និង តំបន់ Zaporozhye ដែលបានបោះឆ្នោត ដើម្បីចូលរួមប្រទេស នៅក្នុងការធ្វើប្រជាមតិជាបន្តបន្ទាប់។

លោកបន្ថែមថា នេះមានន័យថា “មិនអាចមានការអញ្ជើញណាតូ ដែលមិនរាប់បញ្ចូលផ្នែកខ្លះនៃទឹកដីអ៊ុយក្រែនទេ”។

លោកបានលើកឡើងទៀតថា “ការអញ្ជើញបែបនេះនឹងជាការទទួល ស្គាល់ដោយស្វ័យប្រវត្តិថា ទឹកដី [បាត់បង់] ផ្សេងទៀតទាំងអស់ មិនត្រឹមតែស្ថិតក្នុងហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែក៏មិនមែនអ៊ុយក្រែនដែរ ។ អ៊ុយក្រែននឹងមិនយល់ព្រម ចំពោះរឿងនេះទេ។ ប្រសិន​បើ​មាន​ការ​អញ្ជើញ វា​ត្រូវ​តែ​រួម​បញ្ចូល ​គ្រប់​តំបន់​ទាំងអស់»។

ទីក្រុងគៀវក៏យល់ផងដែរថា មាត្រា ៥ នៃសន្ធិសញ្ញា NATO ដែលចែងថា ការវាយប្រហារលើសមាជិកនៃប្លុកមួយ គឺជាការវាយប្រហារលើពួកគេទាំងអស់ “មិនអាចដំណើរការបានពេញលេញ ក្នុងអំឡុងពេលសង្រ្គាម នៅទូទាំងដែនដីទាំងមូលរបស់អ៊ុយក្រែន ដោយសារតែប្រទេសនានា ភ័យខ្លាចថាត្រូវបានអូសចូលទៅក្នុងជម្លោះ” នេះបើយោងតាមលោក Zelensky ៕
ប្រែសម្រួលៈ ណៃ តុលា

To Top