ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បន្តពង្រាយទ័ព នៅព្រំដែនក្នុងទឹកដី Kursk ទាំងអស់សង្ឃឹម រហូតដល់លោក Trumpឡើងកាន់តំណែង

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC កងកម្លាំងទាហានអ៊ុយក្រែន ដែលកំពុងប្រយុទ្ធនៅក្នុងតំបន់ Kursk របស់រុស្ស៊ី ត្រូវបានបញ្ជាឱ្យផ្អាកប្រតិបត្តិការ របស់ខ្លួនរហូត ដល់ប្រធានាធិបតីអាមេរិកថ្មី ស្បថចូលកាន់តំណែង។

កងពលតូចជាច្រើនរបស់អ៊ុយក្រែន បានចូលទៅក្នុងតំបន់ព្រំដែន កាលពីដើមខែសីហា ហើយនឹងបន្តឆ្ពោះទៅរកគោលដៅ រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់ ។ គោលបំណងនៃការលុកលុយ គឺដើម្បីបង្វែរកងកម្លាំងរុស្ស៊ីចេញពីទីក្រុង Donbass នេះបើយោងតាមអ្វីដែលយោធា អ៊ុយក្រែនបានសារភាព ចំពោះប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។

ក្នុងនោះដែរ ទាហាន​ម្នាក់​ក្នុង​ចំណោម​ ទាហានជាច្រើនទៀត​បាន​ប្រាប់ BBC ក្នុង​សារ​ជា​អក្សរ​ថា ៖ ស្ថានការណ៍​នៅទីនោះ កាន់​តែ​អាក្រក់​ទៅៗ ​ជា​រៀង​រាល់​ថ្ងៃ ។ សារដែលបានទទួល ពីទាហានអ៊ុយក្រែន តាមរយៈ Telegram ដោយគេបានគូររូប ភាព ដ៏គួរឱ្យសង្វេគ នៃការប្រយុទ្ធ ដែលពួកគេមិន យល់ថាមានភាពត្រឹមត្រូវ និងភ័យខ្លាចថាពួកគេអាច នឹងបបរាជ័យច្រើន ជាងជ័យជំនះ ។

ទាហានខ្លះទៀតបានអះអាងដូចគ្នា ដែរថាបេសកកម្មដើម ដើម្បីបង្វែរកម្លាំងរបស់ទីក្រុងមូស្គូ បានបរាជ័យទៅហើយ ហើយកងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​យ៉ាង​ធំ ​នៅ​ភាគ​ខាង​ត្បូង Donbass តាំង​ពី​ដើម​ខែ​សីហា​មក ។ ទោះយ៉ាងណាក៏ដោយ បេសកកម្មបច្ចុប្បន្ន គឺត្រូវបន្តរហូតដល់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ស្បថចូលកាន់តំណែង នៅចុងខែមករាប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាBBC ក៏បានបញ្ជាក់ដែរថា ប្រហែលជា ៤០ភាគរយនៃទឹកដី Kursk ដែលជនជាតិអ៊ុយក្រែន បានកាន់កាប់ដំបូងនោះ ត្រូវបានរុស្សីយកមកវិញហើយ ទាហានម្នាក់ បាននិយាយថា ពួកគេកំពុងតស៊ូយ៉ាងខ្លាំង ដើម្បីបន្តវត្តមាន នៅទីតាំងបច្ចុប្បន្ន៕

ប្រែសម្រួល៖ស៊ុនលី

To Top