ព័ត៌មានអន្តរជាតិ

ប្រធានទីភ្នាក់ងារ ស៊ើបការណ៍សំងាត់ អាមេរិក FBI ប្រកាសលាលែង ចេញពីតំណែង មុនពេលលោក Trump ចូលកាន់តំណែង

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់អាមេរិកហៅកាត់ថា FBI លោក Christopher Wray បានប្រកាសថា លោកនឹងលា ឈប់ពីការងារ បន្ទាប់ពីប្រធានាធិបតី ជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកចង់ជំនួសតំណែងនេះដោយលោក Kash Patel ។

លោកWray បានធ្វើសេចក្តីប្រកាស នៅសាលប្រជុំ ជាមួយនឹងបុគ្គលិកទាំងអស់ កាលពីថ្ងៃពុធហើយការសម្រេចចិត្ត លាលែងពីតំណែងគឺ មិនងាយស្រួលទេ នេះបើយោងតាមការ លោក Wray បាននិយាយថាគាត់បាន ជ្រើសរើសធ្វើដូច្នេះដើម្បី ជៀសវាងការទាញការិយាល័យ ឱ្យកាន់តែជ្រៅទៅក្នុងភាព ច្របូកច្របល់និងរក្សាការ ផ្តោតអារម្មណ៍លើបេសកកម្។

រំលឹកដែរថាលោក Trump បានតែងតាំងលោក Wray ក្នុងឆ្នាំ២០១៧បន្ទាប់ពីបណ្តេញលោក James Comey ដែលជាអ្នកដឹកនាំរឿងនៅពេលនោះ ជុំវិញរឿងអាស្រូវ ដែលគេស្គាល់និងហៅថាRussiagate។

ការលាលែងចេញពីពីតំណែងរបស់លោក Wray កើតឡើងពីរថ្ងៃ បន្ទាប់ពីសមាជិកព្រឹទ្ធសភា Chuck Grassley មកពីរដ្ឋ Iowa Republican បានសរសេរសំបុត្រ១១ទំព័រ ដោយចោទប្រកាន់ គាត់ពីការគ្រប់គ្រងមិនត្រឹមត្រូវ និង បរាជ័យក្នុងការគ្រប់គ្រង FBI។

កាលពីដើមខែនេះ លោក Trumpបានប្រកាស ជាប់ឆ្នោតអាណត្តិទីពីរក្នុងខែវិច្ឆិកា និងបានតែងតាំងលោក Patel ឱ្យធ្វើជាប្រធានការិយាល័យនៅក្នុងរដ្ឋបាលហើយគណបក្សប្រជាធិបតេយ្យបានជំទាស់នឹងការផ្លាស់ប្តូរនេះ ដោយលើកហេតុផលថា Wray នៅមានពេលជាច្រើនឆ្នាំទៀត ក្នុងការកាន់តំណែងរបស់គាត់៕

ប្រែសម្រួល៖ស៊ុនលី

To Top