ព័ត៌មានអន្តរជាតិ

លោក Donald Trump អញ្ជើញប្រធានាធិបតីចិន Xi Jinping ឱ្យចូលរួមពិធីសម្ពោធ កាន់តំណែង របស់លោកនៅក្រោយនេះ

Xinhua

បរទេស ៖ សារព័ត៌មាន CBS News បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានអញ្ជើញប្រធានាធិបតីចិន Xi Jinping ឱ្យចូលរួមពិធីសម្ពោធកាន់តំណែងរបស់លោកនៅថ្ងៃទី ២០ ខែមករាក្រោយនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្តល់ជូននេះត្រូវបានធ្វើឡើងនៅដើមខែវិច្ឆិកា ភ្លាមៗបន្ទាប់ពីជ័យជម្នះការបោះឆ្នោតរបស់លោក Trump , នេះបើតាមប្រភពជាច្រើនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ។ វា​នៅ​តែ​មិន​ច្បាស់​ថា​តើ​លោក Xi បាន​ទទួល​យក​ការ​អញ្ជើញនេះ ឬ​អត់។

នៅក្នុងបទសម្ភាសន៍របស់ NBC News នាពេលថ្មីៗនេះ លោក Trump បាននិយាយថា លោក “ចុះសម្រុងគ្នាបានយ៉ាងល្អ” ជាមួយលោក Xi ហើយថា ពួកគេបានទាក់ទងគ្នាកាលពីសប្តាហ៍មុន។

ក្រុមរបស់លោក Trump បានស្នើឱ្យធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំផ្សេងទៀត នៅវិមានឯកាពីតូលនៅថ្ងៃទី ២០ ខែមករា បន្ថែមលើលោក Xi ផងដែរ ។ ខណៈពេលដែលឯកអគ្គរដ្ឋទូត និងអ្នកការទូតត្រូវបានអញ្ជើញជាធម្មតា កំណត់ត្រារបស់ក្រសួងការបរទេស ចាប់តាំងពីឆ្នាំ ១៨៧៤ បង្ហាញថា គ្មានមេដឹកនាំបរទេសណាមួយដែលបានចូលរួមក្នុងពិធីផ្ទេរអំណាចនោះទេ។

ការផ្សះផ្សារជាក់ស្តែង ​ទៅកាន់​ប្រទេស​ចិន​បាន​កើត​ឡើង​ ក្នុងរដ្ឋបាល​ខិតចូល​មក​របស់​លោក Trump មាន​លក្ខណៈ​ជា​ច្រើន​សម្រាប់ទីក្រុង​ប៉េកាំង រួមទាំង​សមាជិក​ព្រឹទ្ធសភា Marco Rubio ជា​រដ្ឋមន្រ្តីការបរទេសផងដែរ ។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានប្តេជ្ញាវាយលុកប្រទេសចិនជាមួយនឹង “ពន្ធបន្ថែម 10% លើសពីពន្ធបន្ថែមណាមួយ” លុះត្រាតែចិនចាត់វិធានការប្រឆាំងនឹងការជួញដូរថ្នាំ fentanyl ដែលជាអ្នករួមចំណែកដ៏សំខាន់ដល់វិបត្តិអាភៀន៕
ប្រែសម្រួលៈ ណៃ តុលា

To Top