ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល រាយការណ៍ជូនលោក Trump អំពីដំណោះស្រាយរបស់ខ្លួន ចំពោះប្រទេសអ៊ីរ៉រង់

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានជូនដំណឹង ដល់ប្រធានាធិបតី ជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump នៅក្នុងការអំពាវនាវមួយ កាលពីយប់ថ្ងៃសៅរ៍ អំពីការប្តេជ្ញាចិត្ត របស់លោកក្នុង សកម្មភាពប្រឆាំងនឹងក្រុម Hezbollah និងអ៊ីរ៉ង់។

ប្រភពដដែល បានឲ្យដឹងដែរថា មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសស៊ីរី ក៏ដូចជាកិច្ច ខិតខំប្រឹងប្រែង ដើម្បីធានាបាននូវការដោះលែង ចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួន នៅហ្គាហ្សាផងដែរ។

លោក Netanyahu បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលដកស្រង់ដោយ Times of Israel កាលពីថ្ងៃអាទិត្យថា៖យើងប្តេជ្ញាការពារក្រុម Hezbollah ពីការរៀបចំឡើងវិញ ។នេះ​ជា​ការ​សាកល្បង​បន្ត​សម្រាប់​អ៊ីស្រាអែល យើង​ត្រូវ​តែ​ធ្វើវា ហើយ​យើង​នឹង​ជួប​វា។ ខ្ញុំនិយាយទៅកាន់ ក្រុមហេសបូឡា និងអ៊ីរ៉ង់ដោយគ្មានលក្ខខណ្ឌ មិនច្បាស់លាស់ដើម្បីការពារខ្លួន យើងហើយ យើងនឹងបន្តធ្វើសកម្មភាពប្រឆាំង នឹងអ្នកតាមដែលចាំបាច់ នៅគ្រប់សមរភូមិ និងគ្រប់ពេលវេលាទាំងអស់។

លោក Netanyahu ក៏បានហៅការសន្ទនាជាមួយលោក Trump ថាជា ការសន្ទនាដ៏ស្និទ្ធស្នាល កក់ក្តៅ និងមានសារៈសំខាន់ខ្លាំងណាស់ផងដែរ។

គួរឲ្យដឹងដែរថាបន្ទាប់ពីក្រុម សកម្មប្រយុទ្ធ ដឹកនាំដោយក្រុម Hayat Tahrir-al-Sham (HTS) បានឡើងកាន់អំណាច ក្នុងប្រទេស ស៊ីរីកាលពីចុងសប្តាហ៍មុន អ៊ីស្រាអែល បានបើកប្រតិបត្តិការដ៏ធំមួយ តាមសេចក្តីរាយការណ៍ថា បានវាយប្រហារឃ្លាំង ស្តុកអាវុធ និងនាវាកងទ័ពជើងទឹក ដែលជាកម្មសិទ្ធិរបស់កងទ័ព អតីតប្រធានាធិបតី Bashar Assad ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top