ភ្នំពេញ ៖ វត្តមានរបស់នាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) បានចូលសំចតហើយ នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ។
ចំពោះការចូលចតក្នុងដំណើរទស្សនកិច្ចនេះ នឹងមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ហើយត្រូវបានក្រសួងការពារជាតិ តាមរយៈសេចក្តីប្រកាសព័ត៌មានខ្លួន កាលពីថ្ងៃទី ១៣ធ្នូ បានបញ្ជាក់ថា គឺជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាពជាដៃគូកាន់តែប្រសើរឡើង រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ នាវាចម្បាំងកងទ័ពជើងទឹកអាមេរិកនេះ មាននាវិកសរុបចំនួន១០៣នាក់ ។ ការចូលសំចតនាវារបស់សហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងអាមេរិក ៕