ចាប់ពីពាក់កណ្តាលខែធ្នូមក ចិននិងអាមេរិកមានការប្រាស្រ័យ ទាក់ទងក្នុងស្រទាប់ ជាន់ថ្នាក់ជាច្រើន ។ ឥស្សរជនវិភាគ បានលើកឡើងថា ក្នុងដំណាក់កាលអន្តរកាល ផ្លាស់ប្តូរអាណត្តិ នៃរដ្ឋាភិបាលអាមេរិក ចិននិងអាមេរិកអាចជំរុញ កិច្ចសន្ទនានិងកិច្ច សហប្រតិបត្តិការ ជាលំដាប់ វាគឺជាសញ្ញាដ៏វិជ្ជមានមួយ ។
ប្រវត្តិសាស្ត្រជាកញ្ចក់មួយ ។
បទពិសោធន៍នៃខួបទី៤៥ នៃការបង្កើត ទំនាក់ទំនងផ្លូវទូតរវាងចិន និងអាមេរិក បានបញ្ជាក់ម្តងហើយម្តងទៀតថា បើមានទំនាក់ទំនងល្អ នឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយការបដិបក្ខគ្នា នឹងមានផលប៉ះពាល់ ទាំងសងខាង ។ នៅខែវិចិ្ឆកា លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោក Joe Biden ប្រធានាធិបតី អាមេរិក និងផ្ញើសារលិខិតអបអរសាទរ ចំពោះលោកត្រាំ ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ដែលបានចង្អុលបង្ហាញ ទិសដៅ ចំពោះការអភិវឌ្ឍទំនាក់ទំនង រវាងចិននិងអាមេរិកនៅដំណាក់កាលដ៏សំខាន់ ។ លោកប្រធានរដ្ឋចិន Xi Jinping បានបូកសរុបបទពិសោធន៍និងការផុសគំនិត៧ចំណុចអំពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងរយៈពេលបួនឆ្នាំកន្លងទៅនេះ ក្នុងនោះ ចំណុចមួយគឺចិននិងអាមេរិកគួរ “រៀបចំធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការកាន់តែច្រើន” ។ នេះបានបង្ហាញពីការយល់ដឹងដ៏ស៊ីជម្រៅ ចំពោះផលប្រយោជន៍រួមរវាងចិននិងអាមេរិក ហើយក៏ជាការរំពឹងទុកដ៏ម៉ឺងម៉ាត់ ចំពោះចិននិងអាមេរិក ដែលរួមគ្នារ៉ាប់រង ទំនួលខុសត្រូវ របស់ប្រទេសធំផងដែរ ។
ក្នុងនាមជាអង្គភាព សេដ្ឋកិច្ចធំទាំង ពីរលើពិភពលោក ផលប្រយោជន៍រួម នៃប្រទេសទាំងពីរចិន និងអាមេរិកក្នុងស្ថាន ការណ៍នាពេលបច្ចុប្បន្ននេះមិនមែនត្រូវកាត់បន្ថយនោះទេ តែគឺកាន់តែច្រើនឡើងៗ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោមការណែនាំ នៃប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ចិននិងអាមេរិកបានស្តារឡើងវិញនិង បង្កើតថ្មីនូវយន្តការផ្លាស់ ប្តូរចំនួនជាង២០ ដែលទទួលបានសមិទ្ធផលជាវិជ្ជមាន ក្នុងវិស័យការទូត សន្តិសុខ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប្រឆាំងនឹងគ្រឿងញៀន កសិកម្ម និងវប្បធម៌មនុស្សជាតិជាដើម ។ ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ភាគីទាំងពីរក៏បានរៀបចំធ្វើការ ប្រាស្រ័យទាក់ទង ជាយុទ្ធសាស្ត្រពីរជុំនិង កិច្ចប្រជុំនៃក្រុមការងារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចចំនួន៥លើក ហើយរួមគ្នាចុះ ហត្ថលេខា លើសេចក្តីសម្រេចចិត្តស្តីពីភាព វៃឆ្លាតសិប្បនិម្មិតរៀងៗ ខ្លួនក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិដែរ ដែលទទួលការស្វាគមន៍ពីមជ្ឈដ្ឋាននានារវាងចិននិងអាមេរិក ។ នេះបានបង្ហាញ យ៉ាងពេញលេញថា ឱ្យតែចិននិងអាមេរិក មានបំណង ធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ នោះក៏នឹងផ្តោតសំខាន់លើ ផលប្រយោជន៍រួម ឱ្យកាន់តែល្អនិង ដោះស្រាយកង្វល់រៀងៗខ្លួនឱ្យបានសមរម្យ ដើម្បីរួមចំណែកដល់ការបង្កើនទំនុក ចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ ។
ក្នុងនាមជាទំនាក់ទំនង ទ្វេភាគី ដ៏សំខាន់បំផុតមួយលើពិភពលោក កិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិកមានសារ សំខាន់ដ៏លេចធ្លោចំពោះពិភពលោក ។ ចិននិងអាមេរិកគួររ៉ាប់រងទំនួលខុសត្រូវ ក្នុងការគាំពារសន្តិភាព និងការអភិវឌ្ឍទូទាំង ពិភពលោក នេះក៏សមស្របនឹងការរំពឹងទុករបស់ពិភពលោកផងដែរ ។
ពេលចូលរួមកិច្ចជំនួប ក្រុងលីម៉ារវាងប្រមុខរដ្ឋចិននិង អាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអធិប្បាយយ៉ាងច្បាស់ លាស់អំពីគោលការណ៍ គំនិតផ្តួចផ្តើមនិងការយកចិត្តទុក ដាក់របស់ភាគីចិនក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក ដោយគូសបញ្ជាក់ថា ភាគីចិនប្រកាន់ខ្ជាប់ “ការមិនកែប្រែចំនួនបួន” ព្រមពេលជាមួយគ្នានេះ បានកំណត់ខ្សែបន្ទាត់ក្រហម បួនគឺបញ្ហាតំបន់តៃវ៉ាន់ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មាគ៌ាអភិវឌ្ឍន៍និងប្រព័ន្ធ របបនិងសិទ្ធិអភិវឌ្ឍន៍ ។ ភាគីអាមេរិកគួរយោគយល់ដោយគ្រប់ជ្រុង ជ្រោយនិងត្រឹមត្រូវចំពោះគោលជំហររបស់ភាគីចិន ដើម្បីដើរស្របតាមទិសដៅជាមួយភាគីចិន ។
បើមើលពីការពិតជាក់ស្តែង ការប្រកួតប្រជែងមិនមែនជាខ្លឹមសារទាំងអស់ នៃទំនាក់ទំនងរវាងចិននិងអាមេរិកទេ ត្រូវយកចិត្តទុកដាក់ដល់ទាំងការប្រកួត ប្រជែងនិងកិច្ចសហប្រតិបត្តិការ ហើយការពិតនៃកិច្ចសហប្រតិបត្តិការ រវាងចិននិងអាមេរិកគឺផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ភាគីអាមេរិកមិនត្រូវរំពឹងទុកស្វែង រកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនលើវិស័យមានតម្រូវការ ខណៈពេលបន្តបង្កើនការទប់ស្កាត់ ឡោមព័ទ្ធនិងគាប សង្កត់ទៅ លើប្រទេសចិន ដើម្បីបំផ្លាញផលប្រយោជន៍របស់ចិន ។
បច្ចុប្បន្ននេះ ពិភពលោកបាន មានគំនិតឯកភាពរួមហើយថា ការអភិវឌ្ឍដោយនឹងនរនៃទំនាក់ទំនងរវាង ចិន និងអាមេរិកគឺពាក់ព័ន្ធដល់វាសនារបស់ប្រជាជននៃប្រទេសទាំងពីរផង ហើយក៏ពាក់ព័ន្ធដល់វាសនានិងអនាគត របស់មនុស្សជាតិផងដែរ ។ ពិភពលោកកាន់តែរំពឹងថា ចិននិងអាមេរិកអាចបន្តរក្សាកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទង ទទួលខុសត្រូវជាប្រទេសធំ រួមគ្នាធ្វើកិច្ចការ កាន់តែធំនិងកាន់តែល្អឱ្យបានច្រើន ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជា កាន់តែច្រើនដល់ពិភពលោកដែលមិនប្រាកដប្រជា ៕