ព័ត៌មានអន្តរជាតិ

លោក Trump ព្រមានអឺរ៉ុបជាមួនឹងការតម្លើង ពន្ធនានាប្រសិន បើប្លុកមិនបញ្ជាទិញប្រេង និងហ្គាសពីអាមេរិក ឲ្យគ្រប់គោលដៅ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ​របស់ RT ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា EU គួរតែកាត់បន្ថយគម្លាតពាណិជ្ជកម្ម របស់ខ្លួន ដោយជំរុញការទិញប្រេង និងឧស្ម័នរបស់អាមេរិក ឬវាប្រថុយនឹងការជាប់ពន្ធនានា ដែលនឹងត្រូវដាក់ដោយសហរដ្ឋអាមេរិក។

យោងតាមទិន្នន័យរបស់ Eurostat បានឱ្យដឹងថា ឱនភាពពាណិជ្ជកម្មទំនិញ របស់សហរដ្ឋអាមេរិក ជាមួយសហភាពអឺរ៉ុបមានចំនួនដល់ទៅ១៥៦ពាន់លានអឺរ៉ូឬត្រូវជា១៦២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ។

នៅក្នុងការបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ Truth​ Social លោក Trump បានសរសេរកាលពីថ្ងៃសុក្រថា EU គួរតែបង្កើតឱនភាពដ៏ច្រើន របស់ពួកគេជាមួយសហរដ្ឋអាមេរិក ដោយការទិញប្រេង និងឧស្ម័នរបស់យើង ក្នុងទ្រង់ទ្រាយធំបើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខ ទៅនឹងការតម្លើងពន្ធ ទាំងអស់គ្នា។

យោងតាម ​​Eurostatដដែលបានឲ្យដឹងថា សហរដ្ឋអាមេរិក បានផ្គត់ផ្គង់៤៧ភាគរយ នៃការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់សហភាពអឺរ៉ុបរួចហើយ និង ១៧ភាគរយ នៃការទិញប្រេងរបស់ប្លុក នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។
គួរឲ្យដឹងបន្ថែមទៀតទិន្នន័យបង្ហាញថា ការនាំចេញប្រេងឆៅ របស់សហរដ្ឋអាមេរិក ទៅកាន់អឺរ៉ុបមានប្រហែល ពីរលានបារ៉ែលក្នុងមួយថ្ងៃឬ តំណាងឱ្យជាងពាក់កណ្តាល នៃការនាំចេញសរុបរបស់ប្រទេស ដោយនៅសល់ពីនោះគឺ បញ្ជូនទៅកាន់តំបន់អាស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top