ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីថ្មី អាមេរិក ព្រមានគ្រប់គ្រងព្រែកជីក Panama ប្រសិនបើអាមេរិក នៅតែត្រូវបង់ថ្លែសេវាខ្ពស់ ចំពោះការធ្វើដំណើរ ចេញចូលនៅទីនោះ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក  Donald Trump បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន អាចស្វែងរកការគ្រប់គ្រងឡើងវិញ លើព្រែកជីក Panaba ប៉ាណាម៉ា ប្រសិនបើប្រទេស នៅអាមេរិកកណ្តាល បន្តយកថ្លៃ ហួសហេតុ លើនាវាអាមេរិក ដែលកំពុងប្រើប្រាស់ផ្លូវទឹក។

សរសេរនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ លោក Trump បានស្នើថា ថ្លៃសេវាដែលត្រូវបានគិតថ្លៃ ដោយប្រទេសប៉ាណាម៉ាគឺគួរឱ្យអស់សំណើចណាស់ ជាពិសេសបានហៅ ស្ថានភាពបច្ចុប្បន្នថាជា ការបែងចេកដោយពេញ លេញនិងបិទច្រកដោះស្រាយ។

គួរឲ្យដឹងដែរថាថ្លៃសេវាឆ្លងកាត់ប្រឡាយ ដែលគ្រប់គ្រងប្រហែល៥ភាគរយ នៃពាណិជ្ជកម្មពិភពលោកមានចាប់ពី០,៥ រហូតដល់៣០០,០០០ដុល្លារ អាស្រ័យលើប្រភេទកប៉ាល់ និងលើទំនិញទាំងឡាយ។

ព្រែកជីកនេះត្រូវបានកសាងឡើង ក្រោមការដឹកនាំរបស់វ៉ាស៊ីនតោន ក្នុងឆ្នាំ១៩១៤និងក្លាយទៅជា ផ្លូវពាណិជ្ជកម្មមានសារៈសំខាន់ សម្រាប់សហរដ្ឋអាមេរិក ចាប់តាំងពីពេលនោះមក។ ច្រើនជាង៧០ភាគរយនៃទំនិញ ដែលឆ្លងកាត់ព្រែកជីក មានប្រភពមកពីប្រទេសឬជាគោលដៅសម្រាប់ប្រទេស។

នៅឆ្នាំ១៩៩៩សហរដ្ឋអាមេរិក បានផ្ទេរការ គ្រប់គ្រងទាំងស្រុង លើព្រែកទៅឱ្យប្រទេសប៉ាណាម៉ា ដូចទៅនឹងសន្ធិសញ្ញាឆ្នាំ១៩៧៧ ដែលចុះហត្ថលេខាដោយ ប្រធានាធិបតីអាមេរិក Jimmy Carter៕

ប្រែសម្រួល៖ស៊ុនលី

To Top