ភ្នំពេញ ៖ សាលាដំបូងខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លើជនត្រូវចោទដែលមានខ្លួនចំនួន៤នាក់នៅពន្ធនាគារ ខណៈ៥នាក់ផ្សេងទៀតបានរត់គេចខ្លួន ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តស្វាយរៀង នាថ្ងៃ២៧ ធ្នូ ។
សម្រាប់ក្មេងទំនើងទាំង៥រូបនោះ ចៅក្រមស៊ើបសួរនឹងស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្តទៀត។
កាលពីថ្ងៃ២៥ ធ្នូ សាលាដំបូងខេត្តស្វាយរៀង បានទទួលសំណុំរឿងព្រហ្មទណ្ឌពីអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង ដែលមានជនជាប់ពាក់ព័ន្ធ ចំនួន៩នាក់ (អនីតិជនចំនួន៦នាក់) ក្នុងនោះមានខ្លួនចំនួន៤នាក់ និងរត់គេចខ្លួនចំនួន៥នាក់ ត្រូវបានតំណាងអយ្យការ ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃ១៩ និង២១ធ្នូ ៕