បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រី Robert Fico បានប្រកាស កាលពីថ្ងៃសុក្រថា ប្រទេសស្លូវ៉ាគី មានឆន្ទៈធ្វើជាម្ចាស់ផ្ទះ ការចរចាសន្តិភាព ណាមួយ រវាងរុស្ស៊ី និងអ៊ុយក្រែន។
លោកFico ត្រូវបានគេរាយការណ៍ថាបានបង្ហើបអំពគំនិតនេះម្តងហើយដោយឯកជនទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងម៉ូស្គូនាពេលថ្មីៗនេះ។
ចាប់តាំងពីការ បោះឆ្នោតរបស់គាត់នៅឆ្នាំ២០២៣មកប្រទេសស្លូវ៉ាគីបានរិះគន់ EU និង NATO វិធីសាស្រ្តចំពោះជម្លោះ ហើយបានតស៊ូមតិសម្រាប់បទឈប់បាញ់ និងការចរចារហូតកផងដែរ ។
លោកក៏បានចោទ ប្រកាន់អ៊ុយក្រែនថា បានបង្កការខូចខាតរាប់ពាន់លាន ដល់សហភាពអឺរ៉ុប រួមទាំងស្លូវ៉ាគី ដូចជាការការ បញ្ឈប់ការដឹកជញ្ជូន ឧស្ម័នធម្មជាតិរបស់រុស្ស៊ី ដោយបន្ថែមថា វាហាក់បីដូចជាបញ្ហាធំ នៅក្នុងសហភាពអឺរ៉ុប មិនមែនជាបញ្ហារបស់ អ្នកណាតែម្នាក់នោះទេ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងមូស្គូ បាននិយាយ ម្តងហើយម្តងទៀតថា ខ្លួនបើកចំហចំពោះដំណោះស្រាយ ចរចារចំពោះជម្លោះ ដរាបណាផលប្រយោជន៍ របស់ខ្លួន និងការពិតត្រូវបាន ទទួលហើយនឹង ត្រូវបានគេយកមកពិចារណា៕
ប្រែសម្រួល៖ស៊ុនលី