ព័ត៌មានអន្តរជាតិ

តុលាការកំពូលអាមេរិក ច្រានចោលសំណើ របស់លោក Donald Trump ក្នុងការបញ្ឈប់ការចេញ សាកក្រមលើសំណុំប្រាក់ បំបិទមាត់ដែលបង់ទៅ ឱ្យតារាអាសអាភាស

Xinhua
" "

បរទេស៖ តុលាការកំពូល របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍បានច្រានចោលសំណើរបស់លោក Donald Trump ក្នុងការបញ្ឈប់ការចេញ សាកក្រមនៅក្នុងតុលាការរដ្ឋញូវយ៉ក សម្រាប់ការកាត់ទោសប្រធានាធិបតី ជាប់ឆ្នោតរូបនេះ លើការចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលផ្តើមចេញពីប្រាក់បំបិទមាត់ ដែលបានបង់ទៅឱ្យតារាអាសអាភាស ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា តុលាការ នៅក្នុងការសម្រេចចិត្ត ៥-៤ បានបដិសេធការប៉ុនប៉ង នៅនាទីចុងក្រោយរបស់លោក Trump ដើម្បីការពារការកាត់ទោស របស់លោក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រ វេលាម៉ោង ៩:៣០ ព្រឹក នៅតុលាការរដ្ឋញូវយ៉ក ក្នុងទីក្រុង Manhattan ។ ប្រធានចៅក្រម John Roberts និងចៅក្រមខាងអភិរក្សនិយម Amy Coney Barrett បានចូលរួមជាមួយចៅក្រមសេរីទាំងបីរបស់តុលាការគឺ Sonia Sotomayor, Elena Kagan និង Ketanji Brown Jackson នៅក្នុងភាគច្រើនរបស់តុលាការក្នុងការបដិសេធសំណើរបស់លោក Trump ។

" "

ដីកា​សង្ខេប​បាន​ផ្តល់ ​ហេតុផល ​ពីរ​យ៉ាង​សម្រាប់​ការ​សម្រេច​ចិត្ត, “ទីមួយ ការរំលោភបំពានលើភ័ស្តុតាង ដែលត្រូវបានចោទ ប្រកាន់ នៅឯការកាត់ក្តីនៅតុលាការរដ្ឋ របស់ប្រធានាធិបតី ជាប់ឆ្នោត Trump អាចត្រូវបានដោះស្រាយនៅក្នុង ដំណើរការធម្មតាលើបណ្តឹងឧទ្ធរណ៍។ ទីពីរ បន្ទុកដែលការកាត់ទោសនឹង ដាក់លើទំនួលខុសត្រូវរបស់ប្រធានាធិបតី ជាប់ឆ្នោតគឺមានភាព មិនសំខាន់ចំពោះចេតនា ដែលបានបញ្ជាក់របស់តុលាការ ក្នុងការកាត់ទោស ‘ការដោះលែងដោយគ្មានលក្ខខណ្ឌ’ បន្ទាប់ពីសវនាការតាមប្រព័ន្ធអនឡាញរយៈពេលខ្លី។

" "

ចៅក្រមជំនុំជម្រះក្នុង សំណុំរឿងរបស់លោក Trump គឺចៅក្រម Juan Merchan បាននិយាយកាលពីសប្តាហ៍មុនថា លោកមិនមានទំនោរ ក្នុងការកាត់ទោស ប្រធានាធិបតី ជាប់ឆ្នោតពីគណបក្សសាធារណរដ្ឋឱ្យជាប់ពន្ធនាគារទេ ហើយទំនងជានឹងផ្តល់ឱ្យ គាត់នូវការ ដោះលែង ដោយគ្មានលក្ខខណ្ឌ ។ នេះនឹងដាក់ការវិនិច្ឆ័យពិរុទ្ធភាព លើកំណត់ត្រារបស់លោក Trump ប៉ុន្តែនឹងមិនដាក់ការឃុំឃាំង ការផាកពិន័យ ឬការកាត់ទោសនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top