ព័ត៌មានអន្តរជាតិ

អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសគ្រាប់ថ្នាំញៀនរំញោចអារម្មណ៍ រហូតដល់ជាង ៩៦ម៉ឺនគ្រាប់ នៅរដ្ឋភាគខាងកើត

រ៉ងហ្គូ៖ ប៉ូលិសមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំរំញោចអារម្មណ៍ចំនួន ៩៦៦.០០០គ្រាប់នៅរដ្ឋ Shan ភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា ។

នៅក្នុងសកម្មភាពចុះបង្រ្កាបករណីខាងលើនេះ កម្លាំងចម្រុះប្រឆាំងគ្រឿងញៀន បានស្ទាក់ចាប់រថយន្តចំនួន១គ្រឿង នៅក្រុង Kengtung រដ្ឋ Shan កាលពីថ្ងៃទី១៦ ខែមករា ហើយរឹបអូសបានគ្រាប់ថ្នាំញៀន ។

សេចក្តីរាយការណ៍បានដាក់ថា គ្រឿងញៀនដែលរឹបអូសបានមានតម្លៃជាង ៣៨០លាន kyat  ស្មើនឹងប្រហែល ០,១៨លានដុល្លាសហរដ្ឋអាមេរិក ។

ការស៊ើបអង្កេតបានបង្ហាញឲ្យដឹងថា គ្រាប់ថ្នាំរំញោចអារម្មណ៍ដែលរឹបអូសបាន គឺមានបំណងជួញដូរពីទីរួមខេត្ត Mong Ping ឆ្ពោះទៅកាន់ទីប្រជុំជន Tachileik នៅរដ្ឋ Shan ។

របាយការណ៍បានឲ្យដឹងថា ជនសង្ស័យដែលពាក់ព័ន្ធនឹងករណីនេះ ត្រូវបានចោទប្រកាន់ស្ថិតក្រោមច្បាប់ របស់ប្រទេសមីយ៉ាន់ម៉ា ហើយការស៊ើបអង្កេតបន្ថែមទៀតកំពុងបន្តនិតិវិធី ៕

To Top