ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្ររុស្ស៊ី រាយការណ៍ឲ្យដឹងអំពីបាតុភូត ដ៏កម្រមួយពាក់ព័ន្ធ នឹងការបំភាយប្លាស្មាពណ៌ខ្មៅ ដែលមាននៅលើភពព្រះអាទិត្យ

China Daily

VLADIVOSTOK៖ មន្ទីរពិសោធន៍តារាសាស្ត្រព្រះអាទិត្យ នៅវិទ្យាស្ថានស្រាវជ្រាវអវកាស នៃបណ្ឌិត្យសភាវិទ្យាសាស្ត្របានប្រកាសឲ្យដឹង នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានរាយការណ៍ ពីបាតុភូតដ៏កម្រមួយពាក់ព័ន្ធនឹង ការបំភាយប្លាស្មាពណ៌ខ្មៅដែលត្រូវបាន គេសង្កេតឃើញនៅលើព្រះអាទិត្យ ។

មន្ទីរពិសោធន៍ខាងលើបានឲ្យដឹងថា “បាតុភូតដ៏កម្រ ដ៏ស្រស់ស្អាត និងគួរឱ្យខ្លាចបន្តិចដែរបានកើតឡើង នៅថ្ងៃនេះនៅលើផ្កាយរបស់យើង ។ នៅចំកណ្តាលនៃថាសដែលអាចមើលឃើញ រចនាសម្ព័ន្ធខ្មោចនៃពណ៌ខ្មៅដែលបានបង្កើតឡើង ហើយបន្ទាប់មកត្រូវបានច្រានចេញមួយផ្នែកទៅក្នុងលំហ ហើយបានរលាយបាត់មួយផ្នែកនៅក្នុងទម្រង់រាងជាម្កុដ” ។

យោងតាមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ពណ៌ខ្មៅជាធម្មតាបណ្តាលមកពីអ៊ីដ្រូសែន ក្នុងកម្រិតមធ្យម ដែលមានសមត្ថភាពស្រូបយកវិទ្យុសកម្ម ចូលស្ទើរតែទាំងស្រុង ជាមួយនឹងរលកចម្ងាយខ្លីពីខាងក្រោយ ។

ខាងមន្ទីរពិសោធន៍បានពន្យល់ដូច្នេះថា “ការភាយបានបញ្ចេញ និងធ្វើឱ្យសាយភាយភាពលេចធ្លោ ដ៏ត្រជាក់ដែលសម្បូរទៅដោយអ៊ីដ្រូសែន កម្រិតមធ្យមនៅទូទាំងទម្រង់ជាម្កុដ ហើយនៅទីបំផុត វត្ថុធាតុលេចធ្លោត្រូវបានបំផ្លាញទាំងស្រុង និងរលាយបាត់ទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយ ប្រហែល៣ម៉ោង ពពកប្លាស្មានៅតែអាចមើលឃើញ ដោយផ្លាស់ទីតាមខ្សែម៉ាញ៉េទិច នៅមុនពេលរលាយបាត់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top