បរទេស ៖ ភ្នាក់ងារល្បាតព្រំដែនអាមេរិក តាមសេចក្តីរាយការណ៍ពីការរង នូវការបាញ់ប្រហារពីសមាជិកក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ដែលសង្ស័យថា នៅភាគខាងត្បូងរដ្ឋតិចសាស់ អំឡុងពេលប៉ុនប៉ង ឆ្លងកាត់ព្រំដែនខុសច្បាប់ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតី អាមេរិកលោក Donald Trump បានប្រកាសអាសន្នជាតិ នៅព្រំដែនជាមួយម៉ិកស៊ិក កាលពីសប្តាហ៍មុន ហើយបានដាក់ពង្រាយយោធា ទៅកាន់ច្រកឆ្លងកាត់ជាច្រើន ខណៈដែលកំពុងស្វែង រកការនិរទេសមនុស្សរាប់លាននាក់ ដែលមានសក្តានុពលនៅក្នុង សហរដ្ឋអាមេរិកដោយខុសច្បាប់។
អ្នកឆ្លើយឆ្លងព័ត៌មាន Fox News លោក Bill Melugin បានរាយការណ៍កាលពីរសៀលថ្ងៃចន្ទថា “ភ្នាក់ងារល្បាតព្រំដែននៅជិត Fronton រដ្ឋ តិចសាស់ ត្រូវបានបាញ់ប្រហារចេញពី [ម៉ិកស៊ិក] ដោយខ្មាន់កាំភ្លើងដែលសង្ស័យថា ជាក្រុមជនបរទេសខុសច្បាប់កំពុងត្រូវបាននាំឆ្លងកាត់ទន្លេ” ។
យោងតាមអ្នកនាំពាក្យ ក្រសួងសុវត្ថិភាព សាធារណៈរដ្ឋតិចសាស់ (DPS) លោកអនុសេនីយ៍ឯក Chris Olivarez យោធាម៉ិកស៊ិក បានដាក់ពង្រាយរថពាសដែក នៅផ្នែកម្ខាងទៀតនៃទីក្រុង Rio Grande ដោយផ្តល់រូប ថតយន្តហោះដ្រូនឃ្លាំមើល៕
ប្រែសម្រួលៈ ណៃ តុលា