ព័ត៌មានអន្តរជាតិ

រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លើកដំបូងបន្ទាប់ពីបុណ្យចូលឆ្នាំចិន ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក បានជួបជាមួយទស្សនិកជន ទូទាំងពិភពលោកនៅយប់ថ្ងៃដាច់ឆ្នាំចិន

កម្មវិធី «រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានត្រូវចាក់ផ្សាយនៅវេលាម៉ោង ៨យប់ថ្ងៃទី២៨ ខែមករា តាមម៉ោងក្រុងប៉េកាំងតាមពេលកំណត់ ប្រព័ន្ធសារព័ត៌មានជិត ៣០០០មកពីប្រទេសនិងតំបន់ចំនួនជាង ២០០លើទូទាំងពិភពលោក បានធ្វើការផ្សាយបន្តផ្ទាល់ឬផ្សាយ ដំណឹងអំពីព្រឹត្តិការណ៍នេះ។ ក្រៅពីរៀបចំនៅទីក្រុងប៉េកាំង នៅមានសាខារៀបចំធ្វើឡើងនៅទីក្រុង Chongqing ក្រុង Wuhan ខេត្ត Hubei ក្រុងLhasa ភូមិភាគ Xizang និងក្រុងWuxi ខេត្ត Jiangsu ផងដែរ ។

ដើម្បីអបអរសាទររាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូងបន្ទាប់ពី បុណ្យចូលឆ្នាំចិនត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក «រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំយ៉ាងម៉ត់ចត់នូវកម្មវិធីសម្តែងជាច្រើនប្រភេទ ដូចជាចម្រៀង របាំ ល្ខោននិងក្បាច់គុនជាដើម ព្រមទាំងអញ្ជើញជនសាមញ្ញមកពី វិស័យនានាចូលរួមកម្មវិធីសម្តែងទៀតផង។

«រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» ឆ្នាំនេះក៏បានដាក់ចេញនូវការផ្សាយបន្តផ្ទាល់ សម្រាប់ជនពិការភ្នែកនិងពិការត្រចៀកជាលើកដំបូង ហើយមានការប្រើប្រាស់ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា “5G+4K/8K+AI” របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សមជ្ឈិមចិន ដើម្បីផ្តល់ជូនទស្សនិកជនទូទាំងពិភពលោក នូវចំណីអារម្មណ៍ដ៏ពិសេសតាមរយៈការផ្សព្វផ្សាយជា ៨២ភាសា។ សូមរីករាយជាមួយប្រជាជនចិនទាំងអស់គ្នាផង!

To Top