សឹង្ហបុរីៈ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិក បានប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីសិក្សា និង កំណត់រូបរាងឲ្យបានច្បាស់ជាងមុននៃ ការកើនឡើងកំពស់ទឹកសមុទ្រដែល បានមកពីការរលាយផែនទឹកកក និង កាតឹបទឹកកក។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះអាច ជួយជំរុញឲ្យការសិក្សាអាចដឹងកាន់តែច្បាស់ អំពីកំរិតទឹកជំនន់អាចឡើងទៅតំបន់ ច្រាំងសមុទ្រលឿនប៉ុណ្ណា ដែលវាកើតឡើងដោយសារការកើនឡើងនៃកំដៅផែនដី។
ការសិក្សាដែលបានធ្វើឡើងនៅមហាវិទ្យាល័យ កូរ៉ូណាដូដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានរកឃើញថា ការរួមតូចនៃផែនទឹកកក និងកាតឹបទឹកកកបានកំពុងតែធ្វើឲ្យ កំពស់ទឹកសមុទ្រឡើងទៅដល់ ១.៥មីលីលីតក្នុងមួយឆ្នាំ ដែលត្រូវវាស់ដោយរង្វាស់មានក្រិតចាប់ពី ១.២មីលីលីត្រ ទៅ១.៨មីលីត្រ។ មិនតែប៉ុណ្ណោះ ការសិក្សក៏ធ្វើការទស្សន៏ទាយដែរថា កំពស់ទឹកសមុទ្រនឹងអាចកើនឡើងរហូតដល់ ២ម៉ែត្រ ក្នុងឆ្នាំ២១០០។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថាៈ “កំពស់ទឹកសមុទ្របានកើនឡើងជាមធ្យមក្នុងរយៈកំពស់ប្រហែលជា ១៨សង់ទីម៉ែត្រ ចាប់តាំងពីឆ្នាំ ១៩០០ និង ការកើនឡើងនៃកម្តៅផែនដីដ៏ឆាប់រហ័ស ក៏នឹងអាចធ្វើឲ្យកំពស់ទឹកសមុទ្រ កើនឡើងយ៉ាងឆាប់រហ័រដែរ។ ”
ដើម្បីទទួលបានរូបភាពបដ៏ប្រសើរ លោក Wahr និងក្រុមការងារ បានប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដែលអាចវាស់អំពីបំរែបំរួលនៃផ្ទាំងទឹកកក ដែលទន្និន័យទាំងនេះបានផ្តល់ អំពីការបំរែបំរួលតាំងពីឆ្នាំ ២០០៣ ដល់ ឆ្នាំ២០១០។
ការសិក្សាទៅលើ ផែនទឹកកក នឹងកាតឹបទឹកកក បានបូករួមទាំង តំបន់ដែលគ្របដណ្តប់ដោយទឹកកក នៅតំបន់អាកទិចនៃប៉ូលខាងជើង អាមេរិកខាងជើង អាស៊ីកោះគ្រីនលេន និង ទ្វីបអង់តាក់ទិចផងដែរ។ សរុបសេចក្តីមក កំរិតនៃកំពស់ទឹកសមុទ្រ កើនឡើងយ៉ាងលឿននៅក្នុងទសវត្យថ្មីៗនេះ ដោយបានកើនឡើងទៅដល់ ៣.៥មីលីលីតក្នុងមួយឆ្នាំ និងពាក់កណ្តាទៀតបានមកពី ការឡើងកម្តៅនៃមហាសមុទ្រ។ ទឹកកើនឡើងនៅពេលដែលវា មានសីតុណ្ហាភាពក្តៅជាងធម្មតា។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការរលាយទឹកកកនៅកោះ គ្រីនលេន និងនៅទ្វីបអាទិច បានកំពុងតែធ្វើឲ្យកំពស់ទឹកកើនឡើង ១មីលីលីតក្នុងមួយឆ្នាំ។ ហើយក្រុមអ្នកស្រាវជ្រាវក៏បាននិយាយថាៈ ” តាមរយៈផ្កាយរណបយើងឃើញថា មានតំបន់ទឹកកកជាច្រើនត្រូវបានរលាយ ដោយសារការកើនឡើងនៃកំដៅផែនដី ដែលនេះគឺជាការព្រួយបារម្ភមួយផងដែរ។”
ដោយ៖ ហង្ស សុបញ្ញា