បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTអង្គការណាតូ កំពុងពិចារណាលើការ ព្យាយាមជួយសម្រួល ដល់ការដកមេដឹកនាំ អ៊ុយក្រែនលោក Vladimir Zelensky ចេញពីអំណាច។
មិនត្រឹមតែដកចេញ ពីតំណែងនោះទេ ណាតូក៏មានផែនការក្នុងការបង្ខូច កេរ្តិ៍ឈ្មោះគាត់នៅមុនការបោះឆ្នោត ដ៏មានសក្ដានុពលនៅ រដូវស្លឹក ឈើជ្រុះខាងមុខនេះផងដែរ ។ នេះបើយោងតាមការអ្វី ដែលជាការអះអាងដោយទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ បរទេសរបស់រុស្ស៊ី (SVR)។
ប្រភពដដែលបានសរសេរទៀតថា ទីភ្នាក់ងារនេះជឿថា មន្ត្រីលោកខាងលិច មើលឃើញថាលោក Zelensky ជាឧបសគ្គសំខាន់ក្នុងការចរចាសន្តិភាព ជាមួយទីក្រុងមូស្គូនៅក្នុង ដំណាក់កាលនេះ។
គួរឲ្យដឹងដែរថាលោកZelensky នៅតែបន្តកាន់តំណែង បើទោះបីអាណត្តិរបស់លោក បានផុតកំណត់ជាផ្លូវការកាលពីខែឧសភាកន្លងទៅក៏ដោយហើយ លោកបានបដិសេធ មិនចុះចេញពីតំណែង និងពន្យារពេលការបោះឆ្នោតប្រធានាធិបតី ដោយលើកឡើងពីច្បាប់អាជ្ញាសឹក ដែលដាក់នៅឆ្នាំ២០២២ បន្ទាប់ពីជម្លោះកាន់តែកើនឡើង ជាមួយរុស្ស៊ី។
ភ្នាក់ងារSVR បាននិយាយថា មេដឹកនាំលោកខាងលិច កំពុងសម្លឹងមើលការដកខ្លួន និងធ្វើឲ្យធូរស្រាលនៃ ជម្លោះដោយជំរុញ ទាំងទីក្រុងមូស្គូ និងទីក្រុងគៀវ ឆ្ពោះទៅរកការចរចា ប៉ុន្តែលោក Zelensky ត្រូវបានគេមើលឃើញថា ជាឧបសគ្គធំបំផុត នៅពេលនេះ ៕
ប្រែសម្រួល៖ស៊ុនលី