ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ុយក្រែន ប្រាប់លោក ត្រាំថា អ៊ុយក្រែន នឹងពិចារណាលើការចែកសារ ធាតុរ៉ែកម្រលើផែនដី ជាថ្នូរនឹងការគាំទ្រផ្នែកយោធាពីអាមេរិក

AFP
" "

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីលទ្ធភាពដែលអ៊ុយក្រែន ចែករំលែកសារធាតុរ៉ែកម្រ លើផែនដីជាមួយសហរដ្ឋអាមេរិក ដែលជាប្រធានបទ ដែលលោកបាននិយាយ ជាលើកដំបូងជាមួយសមភាគី សេតវិមានកាលពីប៉ុន្មានខែមុន។

យោងតាមសារព័ត៌មាន CBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោកចង់ឱ្យអ៊ុយក្រែន ផ្គត់ផ្គង់ដល់សហរដ្ឋអាមេរិក នូវសារធាតុរ៉ែកម្រនៅលើផែនដី ដូចជាទម្រង់ នៃការទូទាត់សម្រាប់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុដែលទីក្រុងវ៉ាស៊ីនតោន បានផ្តល់ដល់ទីក្រុង គៀវ ចំពេលមានការប្រយុទ្ធជាមួយរុស្ស៊ី។

" "

លោក Zelenskyy បានប្រាប់អ្នកយកព័ត៌មាន នៅឯសន្និសីទសង្ខេបនៅទីក្រុង គៀវ របស់អ៊ុយក្រែន កាលពីថ្ងៃអង្គារថា “ខ្ញុំបាននិយាយអំពីរឿងនេះ កាលពីខែកញ្ញា នៅពេលដែលយើងមានកិច្ចប្រជុំជាមួយប្រធានាធិបតី ត្រាំ” ។

" "

លោកបន្តថា “យើងបើកចំហ ចំពោះការពិតដែលថាអ្វីៗទាំងអស់នេះ អាចត្រូវបានអភិវឌ្ឍជាមួយដៃគូ របស់យើង ដែលកំពុងជួយយើង ដើម្បីការពារទឹកដីរបស់យើង និងរុញច្រានសត្រូវ ដោយអាវុធរបស់ពួកគេ វត្តមានរបស់ពួកគេនិងកញ្ចប់ទណ្ឌកម្ម ហើយនេះពិតជាត្រឹមត្រូវ” ។

ការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ អ៊ុយក្រែនបង្ហាញថា ចំណុចនោះត្រូវបានធ្វើឡើងចំពោះលោក ត្រាំ ថា ទឹកដីដែលធនធានទាំងនោះស្ថិត នៅត្រូវតែស្ថិតនៅក្នុងការគ្រប់គ្រង របស់ទីក្រុងគៀវ ដើម្បីឱ្យសហរដ្ឋអាមេរិកស្ថិតក្នុងទីតាំងជាយថាហេតុដើម្បីចូលទៅប្រើប្រាស់ ហើយដូច្នេះ ការធានាសន្តិសុខគឺចាំបាច់ ដើម្បីការពារពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top