ភ្នំពេញ ៖ នៅរាជធានីភ្នំពេញ មានសំណង់អគារចាស់បែកបាក់ទ្រុឌទ្រោមចំនួន២១កន្លែង ស្ថិតនៅក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌបឹងកេងកង ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_11-20-25-1024x682.jpg)
ដើម្បីគិតគូពីសុខទុក្ខ និងរកដំណោះស្រាយជូនពលរដ្ឋ រស់នៅក្នុងអគារបែកបាក់នេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ក៏បានបើកកិច្ចប្រជុំជាមួយពួកគាត់កាលពីថ្ងៃ៨ កុម្ភៈ ផងដែរ ។ កិច្ចប្រជុំនេះ ដើម្បីស្នើសុំកិច្ចសហការយោគយល់ និងទទួលយកសំណើរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្លុកអគារចាស់ទ្រុឌទ្រោមទាំងនេះថា តើពួកគាត់ចង់ទទួលបានផ្ទះសមរម្យសម្រាប់ រស់នៅឬចង់បានជាសំណងបែបណាមួយ ដើម្បីឱ្យក្រុមការងារដោះស្រាយជូន ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_11-20-27-1024x649.jpg)
លោកបន្តថា ទាក់ទិននឹងកិច្ចការនេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពី ការគាំទ្រដល់ក្រសួងរៀបចំដែនដី លើបញ្ហាចម្បង គឺការគិតគូរចំពោះសុវត្ថិភាព ពីព្រោះបញ្ហាគ្រោះថ្នាក់ដោយសារការបាក់រលំអគារ ដែលមានសភាពចាស់ទ្រុឌទ្រោមនេះ មិនអាចទស្សន៍ទាយទុកមុនបានទេ ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_11-20-29-1024x682.jpg)
លោកក៏បានបរិយាយអំពីហានិភ័យថា ដូច្នេះប្រសិនបើមានការបាក់រលំ អគារចាស់ទ្រុឌទ្រោមទាំងនេះ ហើយបង្កឱ្យមានការស្លាប់និងរបួសមនុស្ស នៅពេលណាមួយនោះនឹងផ្ដល់ នូវវិប្បដិសារីសម្រាប់ជាតិ សម្រាប់រាជរដ្ឋាភិបាលក៏ដូចជាអ្នកទាំងអស់គ្នាដែរ ៕
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_11-20-31-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_11-20-34-1024x760.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_11-20-36-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_11-20-38-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)