បរទេស៖ រដ្ឋបាល លោក ដូណាល់ ត្រាំ បានចាប់ផ្តើមបណ្តេញបុគ្គលិករដ្ឋបាល អាកាសចរណ៍សហព័ន្ធជាច្រើនរយនាក់ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការហេតុការណ៍ យន្តហោះគ្នាកណ្តាលអាកាសដ៏ធ្ងន់ធ្ងរ នៅខែមករានៅឯអាកាសយានដ្ឋានជាតិ Ronald Reagan Washington ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក David Spero ប្រធានសហជីពអ្នកឯកទេស សុវត្ថិភាពអាកាសចរណ៍វិជ្ជាជីវៈ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មករសាកល្បងត្រូវបានកំណត់ គោលដៅនៅក្នុងអ៊ីមែលនៅពេលយប់ថ្ងៃសុក្រ ដែលជូនដំណឹងថាពួកគេត្រូវបានគេបណ្តេញចេញ។
អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសម្នាក់ បានប្រាប់សារព័ត៌មាន Associated Press ថា បុគ្គលិកសាកល្បងដែលរងផលប៉ះពាល់រួម មានបុគ្គលិកដែលត្រូវបានជួលសម្រាប់រ៉ាដារបស់ FAA ការចុះចត និងជំនួយការនាវាចរណ៍។ អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស មិនត្រូវបានអនុញ្ញាតឱ្យនិយាយ ជាមួយប្រព័ន្ធផ្សព្វផ្សាយឡើយ ហើយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
សមាគមគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កាលពីថ្ងៃចន្ទថា ខ្លួនកំពុង “វិភាគពីឥទ្ធិពលនៃការបញ្ឈប់បុគ្គលិក សហព័ន្ធដែលបានរាយការណ៍មកលើ សុវត្ថិភាពអាកាសចរណ៍ ប្រព័ន្ធដែនអាកាសជាតិ និងសមាជិករបស់យើង”។
បុគ្គលិក FAA ផ្សេងទៀតដែលត្រូវបានបណ្តេញ ចេញកំពុងធ្វើការលើប្រព័ន្ធរ៉ាដាព្រមានបន្ទាន់ និងចាត់ថ្នាក់ដែលកងទ័ពអាកាស បានប្រកាសក្នុងឆ្នាំ ២០២៣ សម្រាប់កោះហាវ៉ៃ ដើម្បីត្រួតពិនិត្យកាំជ្រួចដែលហោះចូលមក តាមរយៈកម្មវិធីមួយផ្នែកដែលផ្តល់មូលនិធិ ដោយក្រសួងការពារជាតិ។ វាជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើន ដែលកម្មវិធីការពារជាតិរបស់ FAA គ្រប់គ្រងដែលពាក់ព័ន្ធនឹងរ៉ាដាដែលផ្តល់នូវ ការរកឃើញចម្ងាយឆ្ងាយនៅជុំវិញព្រំដែនរបស់ប្រទេស ៕
ប្រែសម្រួលៈ ណៃ តុលា
