ព័ត៌មានអន្តរជាតិ

រុស្សីអះអាង អំពីជំនួបជាមួយនឹងអាមេរិក ខណៈដែលអ៊ុយក្រែន បដិសេធមិនទទួលរាល់ការ ចរចានានាដែលមិន មានវត្តមានខ្លួនចូលរួម

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីកំពូលជំនួយការផ្នែកកិច្ចការងារ គោលនយោបាយការបរទេស របស់ប្រធានាធិបតីរុស្សីលោក Vladimir Putin លោក Yury Ushakov បាននិយាយថា គណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី និងអាមេរិកនឹងធ្វើកិច្ចចរចា នៅទីក្រុងរីយ៉ាដ ដោយគ្មានការចូល រួមពីប្រទេសទី៣ឡើយ។

យ៉ាងណាក្តីកាល​ពី​ព្រឹក​ ថ្ងៃ​ចន្ទម្សិលមិញនេះដែរ លោក Vladimir Zelensky របស់​អ៊ុយក្រែន​បាន​ថ្លែង​ថា ក្រុង​កៀវ​នឹង​ចាត់​ទុក​ការ​ចរចា​ណា​មួយ​ដោយ​គ្មាន ​ការ​ជាប់​ពាក់ព័ន្ធ​របស់​ខ្លួន​ថា​ជាមោឃៈ។

យោងតាមលោក Ushakov ការពិភាក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារមានគោល បំណងដាក់មូលដ្ឋានគ្រឹះ សម្រាប់ការបញ្ចប់ជម្លោះនៅអ៊ុយក្រែនហើយក្នុងនោះលោក Ushakov បាន​បញ្ជាក់​ថា​៖​កិច្ច​ពិភាក្សា​នៅ​ទីក្រុង​រីយ៉ាដ​នឹង​មាន​លក្ខណៈ​ទ្វេភាគី​រវាង​រុស្ស៊ី​និង​អាមេរិកប៉ុណ្ណោះ។

លោក Ushakov បាននិយាយថា គណៈប្រតិភូរុស្ស៊ីនឹង រួមបញ្ចូលរដ្ឋមន្ត្រីការបរទេស Sergey Lavrov និងខ្លួនគាត់ផ្ទាល់ដែលក្នុងនោះ លោក Kirill Dmitriev នាយកប្រតិបត្តិនៃមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព (RDIF) ក៏អាចចូលរួមផងដែរ ។  RDIFបង្កើតឡើងក្នុងឆ្នាំ ២០១១ជាមូលនិធិនេះ មានគោលបំណងទាក់ទាញការវិនិយោគផ្ទាល់ និងដើមទុនបណ្តាក់ទុន ចូលទៅក្នុងប្រទេសរុស្ស៊ី ។

ដោយឡែកភាគីអាមេរិកនឹងត្រូវបានតំណាង ដោយរដ្ឋមន្ត្រីការបរទេស អាមេរិក Marco Rubio ទីប្រឹក្សាសន្តិសុខជាតិ របស់លោក Trump លោក Mike Waltz និងលោក Steve Witkoff បេសកជនពិសេស សម្រាប់មជ្ឈិមបូព៌ាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top