បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បទឈប់បាញ់ នៅក្នុងប្រទេសអ៊ុយក្រែនជាមួយនឹងប្រទេសរុស្សីអាចត្រូវបានសម្រេចបាននៅក្នុងឆ្នាំនេះ បើទោះបីមានជំហរប្រឆាំងគ្នាយ៉ាងខ្លាំងក្តី នៃភាគីទាំងពីរក៏ដោយ។
ការលើកឡើងនេះធ្វើ ដោយប្រធាន ចារកម្មយោធាកំពូលរបស់ប្រទេស គឺលោក Kirill Budanov កាលពីពេលថ្មីៗនេះ ។ លោកបានបញ្ជាក់ថាខណៈពេល ដែលអរិភាពអាចត្រូវបានបញ្ឈប់ កងរក្សាសន្តិភាពទំនងជាមិនបម្រើ ជាការធានាសុវត្ថិភាពដែលអាច ទុកចិត្តបាននៅឡើយ។
លោកបានបន្ថែមថា លោកមិនអាចរំឭក ពីជម្លោះតែមួយ ដែលការដាក់ពង្រាយកងរក្សា សន្តិភាពបានបង្ហាញពីប្រសិទ្ធភាពនោះទេ។ សមាជិកអង្គការណាតូជាច្រើន បានប្រកាសពីឆន្ទៈរបស់ពួកគេ ក្នុងការបញ្ជូនទាហានទៅកាន់ប្រទេសអ៊ុយក្រែនផងដេរបើទោះបីជាក្រុងមូស្គូ បានច្រានចោលលទ្ធភាពទាំងស្រុងក្តី។
ការកត់សម្គាល់ របស់លោក Budanov បានធ្វើឡើងបន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនៅក្នុង រដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ ដែលផ្តោត លើការស្តារ ទំនាក់ទំនងឡើងវិញ និងស្វែងរកកិច្ចចរចាសន្តិភាព ដែលមានសក្តានុពល ។
គួរឲ្យដឹងដែរថាក្នុងកិច្ចប្រជុំកំពូល ចុងក្រោយនេះទាំងអ៊ុយក្រែន និងសហភាពអឺរ៉ុប មិនមានតំណាងនៅក្នុងកិច្ចប្រជុំនេះទេ ដោយទីក្រុងគៀវបានទទូចថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផល ណាមួយឡើយ បើគ្មានការចូលរួមដោយភាគីរបស់ពួកគេ៕
ប្រែសម្រួល៖ស៊ុនលី
