ព័ត៌មានអន្តរជាតិ

លោក Putin ៖ ប្រទេសរុស្សី ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយ នឹងអាមេរិក លើរ៉ែកម្រ របស់អ៊ុយក្រែន

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ទីក្រុងមូស្គូ បានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការអភិវឌ្ឍកន្លែងរ៉ែកម្រ រួមទាំងនៅក្នុងតំបន់ ដែលបានកាន់កាប់ពីប្រទេសអ៊ុយក្រែន ដូចជាតំបន់ Donetsk និង Lugansk សាធារណៈរដ្ឋ និងតំបន់ Kherson និង Zaporozhye ផង ។

លោក Putin បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែតទូរទស្សន៍ Russia 1 លោក Pavel Zarubin កាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀង រ៉ែកម្រ ជាមួយនឹងរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក Donald Trump កំពុងជំរុញជាមួយអ៊ុយក្រែន គឺប្រព្រឹត្តិទៅដោយមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ។

មេដឹកនាំរុស្ស៊ីបានកត់សម្គាល់ថា តម្លៃពិតប្រាកដនៃទីតាំងរ៉ែកម្រ របស់អ៊ុយក្រែននៅតែត្រូវបានគណនារួច ទៅហើយហើយលោកបាននិយាយថា ទីក្រុងមូស្គូនឹងផ្តោតទៅលើការអភិវឌ្ឍន៍ ផ្ទាល់ខ្លួនរបស់ខ្លួននៃរ៉ែកម្រ ដោយសារសារៈសំខាន់របស់ពួកគេ នៅក្នុងវិស័យជាច្រើននៃសេដ្ឋកិច្ច។

លោកបាននិយាយទៀតដែរថា ក្នុងនាមជាអ្នកដឹកនាំពិភពលោក ម្នាក់ទាក់ទងនឹងទ្រព្យសម្បត្តិរ៉ែកម្រនេះ រុស្ស៊ីមានឆន្ទៈក្នុងការធ្វើការ ជាមួយអ្នកវិនិយោគអន្តរជាតិ ក្នុងការអភិវឌ្ឍន៍ទីតាំងរុករករបស់ខ្លួន ។

គួរឲ្យដឹងដែរថាសាធារណរដ្ឋ ប្រជាមានិត Donetsk និង Lugansk និងតំបន់ Kherson និង Zaporozhye ខាងលើនេះបានចូលរួម ជាមួយសហព័ន្ធរុស្ស៊ីបន្ទាប់ពីការធ្វើ ប្រជាមតិនៅឆ្នាំ២០២២៕

ប្រែសម្រួល៖ស៊ុនលី

To Top