បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ៊ុយក្រែននឹងរក្សាច្បាប់អាជ្ញាសឹក ហើយនឹងមិនរៀបចំការបោះឆ្នោត ប្រធានាធិបតី បើទោះបីជាបទឈប់បាញ់ ជាមួយរុស្ស៊ីត្រូវបានបង្កើត ឡើងក៏ដោយ។
ការលើកឡើងនេះធ្វើឡើង ដោយលោក Mikhail Podoliak ទីប្រឹក្សាមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានប្រាប់កាសែតអ៊ីតាលី la Repubblica កាលពីថ្ងៃសុក្រ។
ច្បាប់អាជ្ញាសឹកត្រូវបានដាក់ឱ្យដំណើរ ការក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ហើយ អាណត្តិប្រធានាធិបតីរបស់ Zelensky បានផុតកំណត់ជាផ្លូវការ ក្នុងខែឧសភា ឆ្នាំ២០២៤ ប៉ុន្តែគាត់បានបដិសេធមិន រៀបចំការបោះឆ្នោតថ្មី ដែលនាំឱ្យមានការជជែកវែកញែក អំពីភាពស្របច្បាប់នៃ រដ្ឋបាលរបស់គាត់ ជាយូរមកហើយដែរ។
ចាប់តាំងពីប្រធានាធិបតី អាមេរិក Donald Trump ចូលកាន់តំណែងក្នុងខែមករាមក សហរដ្ឋអាមេរិកបាន និងកំពុងព្យាយាម សម្រុះសម្រួលសន្តិភាព នៅក្នុងជម្លោះនេះ។
ដោយឡែកកាលពីដើមសប្តាហ៍នេះ អាមេរិកបានថែមទាំងធ្វើការ ស្នើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលអ៊ុយក្រែន បានអះអាងថា ខ្លួនបានត្រៀមខ្លួនជា ស្រេចដើម្បីអនុវត្ត ដោយយោងទៅតាមកិច្ចព្រមព្រៀងរបស់រុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
