ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស ៖ អ៊ុយក្រែន នឹងមិនទទួលស្គាល់ទឹកដីរុស្សី ដែលដណ្តើមពីអ៊ុយក្រែន ក្រោយឆ្នាំ២០១៤នោះទេ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ុយក្រែន លោក Andrey Sibiga បានទទូចថា ប្រទេសអ៊ុយក្រែន នឹងមិនទទួលស្គាល់អធិបតេយ្យភាព របស់រុស្ស៊ី លើទឹកដីដែលខ្លួនបានបាត់បង់ ទៅឱ្យទីក្រុងមូស្គូ ចាប់តាំងពីឆ្នាំ២០១៤នោះទេ។

រដ្ឋាភិបាលទីក្រុងគៀវនៅតែទាមទារតំបន់ Crimea, Donetsk និង Lugansk សាធារណៈរដ្ឋប្រជាមានិត ក៏ដូចជាតំបន់ Kherson និង Zaporozhye ជាកម្មសិទ្ធិរបស់ខ្លួនដដែល ទោះបីជាយ៉ាងណាក្តី ។
ទឹកដីទាំងនោះបានក្លាយជាផ្នែក នៃប្រទេសរុស្ស៊ីជាផ្លូវការបន្ទាប់ពីការ ធ្វើប្រជាមតិក្នុងឆ្នាំ២០១៤និង២០២២ហើយរដ្ឋាភិបាល ទីក្រុងម៉ូស្គូបានរក្សាថាស្ថានភាព របស់ពួកគេមិនអាចក្លាយជាបញ្ហា នៃការចរចានាពេលអនាគតណាមួយឡើយ។

នៅពេលត្រូវបានសួរអំពី បន្ទាត់ក្រហម របស់ទីក្រុងគៀវ ក្នុងអំឡុងពេលសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ RBK-Ukraine កាលពីថ្ងៃចន្ទ លោក Sibiga បាននិយាយថា ៖ មានរឿងជាមូលដ្ឋាន ដែលមិនអាចចរចារបាន ដោយក្នុងនោះលោកបានលើកឡើងពីបញ្ហាបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន ជាឧទាហរណ៍សំខាន់នៃបញ្ហាបែបនេះ។

គួរឲ្យដឹងដែរថារដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញដែរថា ក្រុងកៀវនឹងមិនទទួលយកភាគីទីបីណាមួយដែលកំណត់ចំពោះប្លុកណាដែលខ្លួនអាចចូលរួម និងអ្វីដែលខ្លួនមិនអាចចូល រួមបាននោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top