ព័ត៌មានជាតិ

សង្គ្រាមពាណិជ្ជកម្ម! បណ្ឌិត ហេង វ៉ាន់ដា លើកឡើងចំណុចសំខាន់ៗ៣ ពាក់ព័ន្ធគោលនយោបាយ ដំឡើងពន្ធរបស់អាមេរិក

ភ្នំពេញ៖ លោក បណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យនិងសវនកម្ម បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៣ ពាក់ព័ន្ធទៅនឹងគោលនយោបាយ ដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតីត្រាំ។

៣ចំណុចសំខាន់ៗរួមមាន៖

១. គោលនយោបាយថ្មីរបស់ សហរដ្ឋអាមេរិក គឺត្រូវដំឡើងពន្ធនាំចូលទៅសហរដ្ឋអាមេរិក ។ គ្រប់ប្រទេសត្រូវបានលោកត្រាំដំឡើងដូចគ្នា វៀរលែងតែប្រទេសមួយចំនួន ហួសពីការដំឡើងបន្ថែម។

២. ដើម្បីគេចផុតការតម្លើងនេះ ឬចង់បានការបន្ធូរបន្ថយ ប្រទេសនានាក្នុងលោក ត្រូវតែចាត់ក្រុមការងារសេដ្ឋកិច្ច ចូលទៅសម្របសម្រួល ជាមួយសហរដ្ឋអាមេរិក។

៣. ប្រទេសទាំងឡាយ ដែលមិនព្រមចូលទៅសម្របសម្រួល នោះអាចត្រូវទទួលបន្ថែមទៀតពី លោកត្រាំ?

លោកបណ្ឌិត ហេង វ៉ាន់ដា បានចោទជាសំនួរថា នេះជាការចាប់ផ្តើម សង្គ្រាមពាណិជ្ជកម្ម?៕

សូមរំលឹកថា នៅថ្ងៃទី ២ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកសម្រេចអនុវត្តអត្រាពន្ធគយលើគ្រប់ប្រទេសទាំងអស់ រួមទាំងកម្ពុជា ដោយចាប់ផ្តើមពី១០%ឡើងទៅ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី៥ ខែមេសា។ នៅថ្ងៃទី៩ មេសា លោកប្រធានាធិបតីអាមេរិក នឹងអនុវត្តពន្ធគយខ្ពស់ថែមទៀត លើប្រទេសនីមួយៗ ដែលរួមទាំងប្រទេសកម្ពុជាដែលដំឡើងពន្ធលើទំនិញកម្ពុជា៤៩% ដែលអាមេរិកមានឱនភាពពាណិជ្ជកម្មច្រើនបំផុត។ ចំណាត់ការទាំងនេះនឹងស្តារយុត្តិធម៌ និងតុល្យភាព ក្នុងទំនាក់ទំនងពាណិជ្ជកម្ម។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃ២ មេសា ៕

To Top