ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ អ្នកមានចេតនានិយាយអាក្រក់ បំផ្លាញកម្ពុជា សូមបញ្ឈប់ទៅ

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានមានប្រសាសន៍ ផ្តាំផ្ញើទៅក្រុមមនុស្សមួយចំនួនតូច នៅក្រៅប្រទេសដែលមានចេតនានិយាយបំផ្លាញកម្ពុជា សូមបញ្ឈប់សកម្មភាពទៅ ។

ក្នុងវេទិកាស្តីពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទថ្មី នាថ្ងៃ៧ មេសា លោក ប៉ែន បូណា បានលើកឡើងថា ជៀសមិនផុតនោះ សម្រាប់ប្រទេសនីមួយៗ ដែលមានបញ្ហាអសកម្មកើតមានឡើង ប៉ុន្តែការកើតនោះក៏បានបង្ក្រាបផងដែរ ដូច្នេះជនមួយក្តាប់តូច ដែលបំផ្លើសការពិត ក្នុងគោលបំណងបំផ្លាញកម្ពុជា សូមបញ្ឈប់ទៅ គួរតែងាករួមគ្នាមកជួយអភិវឌ្ឍន៍ប្រទេសទើបជាការប្រសើរ ហើយរួមចំណែកនិយាយការពីកម្ពុជា។

លោកបន្តថា គួរតែផ្តល់យោបល់ ក្នុងគោលបំណងរិះគន់ ដើម្បីស្ថាបនាទើបជាការល្អ មិនមែននិយាយមកដូចមនុស្ស មួយចំនួននៅក្រៅ ប្រទេសផ្សាយព័ត៌មាន ទៅក្នុងចេតនាបំផ្លើសការពិតនោះទេ ៕

To Top