វ៉ាស៊ីនតោន៖ អ្នកការទូតមាត់រអិលអាមេរក លោក Mike Pompeo បានលើកឡើងថា សហរដ្ឋអាមេរិកនឹងជំរុញ ឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដោយមិនគិតពីអ្នក ដែលមានអំណាចនៅទីនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
លោក Pompeo ត្រូវបានគេចោទសួរ នៅលើកញ្ចក់ទូរទស្សន៍ Fox News កាលពីថ្ងៃពុធ ថាតើលោក នឹងមានអារម្មណ៍កក់ក្តៅយ៉ាងណា ជាមួយនឹងប្អូនស្រី របស់លោកគីម ជុងអ៊ុន គឺលោកស្រី គីម យូជុង ក្នុងករណីដែលលោកស្រី កាន់អំណាចនៅក្នុងរបបនេះ។
អ្នកការទូតរូបនេះ បានបន្ដថា “មែនហើយខ្ញុំមានឱកាស ជួបលោកស្រី ពីរបីដងដែរ ប៉ុន្តែបញ្ហាប្រឈមនៅតែដដែល ហើយគោលដៅនៅតែមិនផ្លាស់ប្តូរ” ៕ដោយ៖ ឈូក បូរ៉ា