ព័ត៌មានជាតិ

សម្តេចធិបតី៖ ខណៈដែលកម្ពុជា ត្រៀមចូលទៅ ICJ ជាមួយថៃ ក៏សម្តេចត្រូវសិក្សានូវ បទពិសោធន៍ពីប្រទេសនានាថែមដែរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ស្របពេលដែលកម្ពុជា នឹងត្រូវចូលទៅកាន់តុលាការអន្តរជាតិ (ICJ) ទាក់ទិននឹងបញ្ហាព្រំដែន ជាមួយប្រទេសថៃ នៅពេលខាងមុខនោះ ក៏សម្តេចផ្ទាល់ ត្រូវសិក្សារៀនសូត្របន្ថែម ដោយតាមដាននូវបទពិសោធន៍ ក្នុងការឡើងតុលាការអន្តរជាតិ ពីបណ្តាលប្រទេសដទៃ តួរយ៉ាងប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ីជាដើម តាមបណ្តាញសង្គម Youtube ។

ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានា​ ក្នុងវិស័យអប់រំខេត្តរតនគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនជាចំណងដៃ ដល់ប្រជាពលរដ្ឋនៅខេត្តរតនគិរី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥៕

To Top