បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានក្រុងតេហរ៉ង់ ហើយថាគួរតែបង្កើតសន្តិភាព ឬប្រឈមមុខនឹងការវាយប្រហារ បន្ថែមទៀត។
ការព្រមានដ៏ខ្លាំងក្លានេះធ្វើឡើង ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពី សហរដ្ឋអាមេរិកបានធ្វើ ការវាយប្រហារយ៉ាងសាហាវ ទៅលើរោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់នៅ Fordow, Natanz និង Esfahan ។
គេក៏មើលឃើញដែរថា ការវាយប្រហារនេះបានកើតឡើង ក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមជម្លោះដោយការបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ និងការប្រមូលផ្តុំ នៃយន្តហោះគ្មានមនុស្សបើក ដែលមានជាតិផ្ទុះតូចៗ ដែលត្រូវបានគេរាយការណ៍ថាបានដាក់ទីតាំង ជាមុននៅក្នុងសាធារណរដ្ឋអ៊ីស្លាមកាលពីប៉ុន្មានខែមុននេះបើយោងតាមក្រុម អ្នកអ្នកជំនាញគិតគូរបស់ក្រុងវ៉ាស៊ិនតោនហៅកាត់ថាCSIS ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ពីសេតវិមានកាលពីយប់ថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិកបានប្រាប់ទៅកាន់ពលរដ្ឋអាមេរិកថា៖គោលបំណងរបស់យើងគឺការបំផ្លាញសមត្ថភាពពង្រឹងនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងការបញ្ឈប់ការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយអ្នកឧបត្ថម្ភរដ្ឋនៃភេរវកម្មលេខមួយរបស់ពិភពលោក ។
លោកបានប្រកាសថា ៖យប់នេះ ខ្ញុំអាចរាយការណ៍ទៅកាន់ពិភពលោកថា ការវាយប្រហារគឺជាជោគជ័យផ្នែកយោធាដ៏អស្ចារ្យ ។កន្លែងចម្រាញ់នុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញចោលទាំងស្រុង៕
ប្រែសម្រួល៖ស៊ុនលី
